អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីសប្បុរសជនក្នុងខេត្ត

TNM(ខេត្តកំពង់ចាម) ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងងសប្បុរសជនក្នុងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក លោកស្រីជាសប្បុរសជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។
គួបញ្ជាក់ថា រដ្ឋបាលខេត្ត ទទួលអំណោយពីសប្បុរសជនរួមមាន៖
១-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទឹកសុទ្ធ ៥០០យួរ
២-ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ទឹកសុទ្ធ៥០០យួរ
២-លោកឧកញ៉ា សាយ ហាង និងលោកជំទាវ ម៉ាស១០.០០០ម៉ាស ទឹកសុទ្ធ១០០កេស អាល់កុល ១៥០លីត្រ
៣-សាខាធនាគារអេស៊ីលីដាទាំង៨សាខាក្នុងខេត្តកំពង់ចាម ម៉ាស់ ១០.០០០ អាល់កុល ២៤០លីត្រ មី ១៦កេស ទឹក ១៦កេស
៤-គណៈអាជីវករផ្សារបឹងកុក ថវិកា ២.០០០.០០០រៀល
៥-លោក ស៊ុយ ភូនាថ នាយកក្រុមហ៊ុន អេសធីអេស អែតវើថាយស៊ីង ឯ.ក អង្ករ ១តោន ម៉ាស១០.០០០ម៉ាស អាល់កុល ៦០លីត្រ មី ២០កេស និងទឹកសុទ្ធ២០កេស
៦-លោក មុត ពិសិដ្ឋ ប្រធានក្រុមហ៊ុន ស៊ីភី កម្ពុជាចំកាត់ សាខាខេត្តកំពង់ចាម ម៉ាស់១២.៥០០ អាល់កុល ១២០លីត្រ ទឹកសុទ្ធ៥០កេស
៧-ក្រុមហ៊ុន THANAKORN ធូបមូស៣កេស ថ្នាំបាញ់មូស ចំនួន១កេស អាល់កុល ៣០លីត្រ ទឹកសុទ្ធ៥កេស និងខោទឹកនោម ៥០ខោ។
អត្ថបទដែលជាប់ទាក់ទង