ខឹងប្រពន្ធរត់ចោល ទាញដាវមកស្ទាក់កាប់ អ្នកនិយាយអុចអាល ស្ទើរដាច់.ក!

កណ្តាល៖ ព្រោះតែខឹងនិងជនរងគ្រោះ ប្រាប់ប្រពន្ធខ្លួនថាៈ ប្ដីហែងធ្លាប់ជាប់ពន្ធនាគារ មានអីទាញដាវទៅកាប់ជនរងគ្រោះ ស្ទើរដាច់.ក!។  ហេតុការណ៍នេះបានកើតឡើង នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីល្ងាចទី២៨.០៦.២០២៣ម្សិលមិញ។  ជនរងគ្រោះឈ្មោះ ឡុង ម៉ាប់ ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើត នៅខេត្តក្រចេះ។  រីឯជនសង្ស័យឈ្មោះ រឿន ណាត អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់ នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន)។  សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ថាៈ នៅមុនកើតហេតុ ជនរងគ្រោះបាននិយាយប្រាប់ប្រពន្ធ របស់ជនសង្ស័យថា«ប្ដីហែងធ្លាប់ជាប់ពន្ធនាគារ និងមានប្រវត្តិ មិនល្អឡើយ»។
ក្រោយដឹងសាច់រឿងបែបនេះ ស្ដ្រីជាប្រពន្ធ បានរត់ចេញពីផ្ទះ បាត់ដំណឹងសូន្យ។  ជាហេតុនាំឱ្យជនដៃដល់ កើតចិត្តខឹងថាៈ មូលហេតុដែលប្រពន្ធរត់ចោលខ្លួនគឺដោយសារជនរងគ្រោះខាងលើ!។  រហូតដល់ថ្ងៃកើតហេតុ ជនដៃដល់បានតាមរកជនរងគ្រោះ នឹងយកដាវមកកាប់ជនរងគ្រោះចំត្រង់.ក បណ្ដាលឱ្យរងរបួសធ្ងន់ស្ទើរដាច់.កតែម្ដង។  ក្រោយកើតហេតុជនដៃដល់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី។   ស្របពេលដែលជនរងគ្រោះ ស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់!៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង