រដ្ឋបាលខេត្តក្រចេះ ៖ លទ្ធផលធ្វើតេស្តលើកទី១ និងលើកទី២ បុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស អវិជ្ជមានទាំងអស់
TNM(ខេត្តក្រចេះ) ៖ រដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីលទ្ធផលធ្វើតេស្តសំណាក់លើកទី១ និងលើកទី២ លើបុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបសចំនួន១៥នាក់ ដែលប៉ះពាល់ និងប្រយោលជាមួយលោក វ៉ាន់ ណាក្រូ កាលពីថ្ងៃទី២១ នឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ គឺ(អវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់)៕