កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧២នាក់ ខណៈអ្នកជំងឺចំនួន៤៧នាក់ជាសះស្បើយ

TNM(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៧២នាក់ ក្នុងនោះ៧១ករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និងម្នាក់ជាអ្នកដំណើរចូលកម្ពុជា ខណៈអ្នកជំងឺចំនួន៤៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៨២៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន១៧៩៤នាក់ ស្លាប់២២នាក់ និងអ្នកជំងឺចំនួន១០០៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

 

អត្ថបទដែលជាប់ទាក់ទង