ស្ត្រីម្នាក់ព្រោះតែមានជម្លោះក្នុងគ្រួសារឈ្លោះជាមួយប្តីដែលជាជនជាតិចិនបានគិតខ្លីដើម្បីបញ្ចប់បញ្ហាសម្រេចចិត្តលោតទឹកសម្លា.ប់ខ្លួនពីលើស្ពានព្រែកតាមាក់

កណ្តាល៖ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៣ មានករណី ស្ត្រីម្នាក់បានគិតខ្លីដើម្បីបញ្ចប់បញ្ហាក្នុងគ្រួសារសម្រេចចិត្តធ្វើឃាតលោតទឹកសម្លាប់ខ្លួន នៅចំណុចស្ពានព្រែកតាមាក់ ត្រើយលិច ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្ដាល។  ស្ត្រីដែលបានធ្វើអត្តឃាតៈនោះមានឈ្មោះ សារិន ថៃហ្វា អាយុ២៣ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម ។  ប្រភពពីកន្លែងកើតហេតុបានឱ្យ«ដើមរាំង»ដឹងថាៈ មូលហេតុដែលនាងសម្រេចធ្វើអត្តឃាត។  ក៏ព្រោះតែមានវិបត្តិនៅក្នុងគ្រួសារ(ឈ្លោះ)ជាមួយប្តីដែលជាជនជាតិចិន ។  ករណីនេះនាងលោត ពីលើស្ពានព្រែកតាមាក់ ប៉ុន្តែពុំបានធ្លាក់ដល់ទឹកនោះទេ ព្រោះធ្លាក់ទៅទើលើគ្រឹះសសរស្ពាន ស្លា.ប់ យ៉ាងរ.ន្ធត់តែម្ដង។  ក្រោយកើតហេតុគេឃើញ ស្បែជើងមួយគូ នឹងសំបកកំប៉ុងស្រាបៀរកម្ពុជាចំនួន៣កំប៉ុង នៅក្នុងថង់ខ្មៅចំនួន២កំប៉ុងក្បែរបង្កាន់ដៃស្ពានហើយ មួយកំប៉ុងទៀតទុកលើបង្កាន់ស្ពានមិនទាន់​ផឹកអស់..!។  បច្ចុប្បន្ន៖ សាកស.ព ស្ត្រីដែលធ្វើអត្តឃាត ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕  សម្រួលសោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង