ហេងណាស់ កូនកើតម៉ោង៤ព្រឹក ឪពុកត្រូវរង្វាន់ឡានថ្មីខ្លាញ់គោម៉ោង៤ល្ងាច
នេះបានហៅថាកូនដែលមានសម្ពាយបុណ្យ សម្ពាយទ្រព្យមកជាមួយ គ្រាន់តែប្រសូត្រភ្លាមនាំសេរីសួស្ដី នាំលាភសំណាងដល់ឪពុកម្ដាយភ្លាមគឺជួយឲ្យឪពុកជាទីស្រលាញ់ញ៉ាំប៊ូសស្ត្រងតែ១កំប៉ុងសោះត្រូវរង្វាន់ឡានថ្មីខ្លាញ់គោប៊ូសស្ត្រង១គ្រឿងភ្លាម។
បុរសដែលទទួលបានលាភសំណាងពីកូនស្រីដែលទើបប្រសូត្រនេះមានឈ្មោះថា ជុល សុខជឿន អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះ ស៊ិន សុភី មានកូនពីរនាក់ កូនបងអាយុ៥ឆ្នាំ និងកូនស្រីទើបកើតមានឈ្មោះ ជឿន ហេងលាភ។ បច្ចុប្បន្នរស់នៅភូមិ ល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយកូនស្រីមហានាំលាភបានប្រសូត្រនៅ នៅមណ្ឌលសុខភាពស្មោញ ឃុំល្ងៀង នៅវេលាម៉ោង៤ព្រឹក ហើយនៅថ្ងៃដដែល ម៉ោង៤រសៀល បន្ទាប់ពីនៅមើលថែប្រពន្ធសម្រាលអស់ពេល១យប់មួយថ្ងៃ ក៏អស់កំលាំងនឹកស្រេកទឹកចង់ញ៉ាំអីត្រជាក់ៗហើយក៏នឹកឃើញទៅទិញប៊ូសស្ត្រង១កំប៉ុងញ៉ាំក្រែងត្រូវរង្វាន់ឡានថ្មីដូចគេ។ មើលថែប្រពន្ធសម្រាលកូន១ថ្ងៃ១យប់ កូនស្រីសងគុណវិញឲ្យឪពុកត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្ត្រងភ្លាមៗមិនចាំយូរឡើយ។ គ្រាន់តែគាស់ក្រវិលកំប៉ុងប៊ូសស្ត្រងភ្លាមឃើញរូបឡានថ្មីខ្លាញ់គោឲ្យឡើងក្រឡែតៗ ហើយដោយអរផងភ័យផងគាត់ក៏យកក្រវិលកំប៉ុងឡានថ្មីនោះទៅដូរអ្នកលក់តែអ្នកលក់បដិសេដថាគាត់គ្មានឡានថ្មីដូររង្វាន់ឲ្យទេ មានតែទាក់ទងទៅក្រុមហ៊ុនប៊ូសស្ត្រងទៅទើបមានឡានថ្មីប្ដូររង្វាន់ឲ្យបាន។
បន្ទាប់ពីអ្នកលក់ប្រាប់ដូចនេះហើយទើបលោក ជុល សុខជឿន បង្ហោះតាមហ្វេសប៊ុកដើម្បីឲ្យក្រុមហ៊ុនប៊ូសស្ត្រងបានដឹងហើយក៏ទាក់ទងទៅពិនិត្យក្រវិលរង្វាន់ឡានថ្មីគាត់ដល់ផ្ទះតែម្ដង។