បែកធ្លាយថាៈលោកប៉ូលិសសេដ្ឋកិច្ច យូ ប៊ុនស្រៀង ទទួលសំណូកពីឈ្មួញឈើក្នុង១ខែៗចាប់៦០ម៉ឺនទៅ១លានរៀល!
មណ្ឌលគិរី៖ មានការបែកធ្លាយនិងអះអាងថាៈ លោកវរសេនីយ៍ទោ យូ ប៊ុនស្រៀង ប្រធានស្នាក់ការខេត្តមណ្ឌលគិរី នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលជាតិ បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ.!។ ដោយទទួលសំណូក ពីឈ្មួញឈើ ក្នុង១ខែៗ ចាប់ពី៦០ម៉ឺនរៀល ទៅ១លានរៀល..!។ ជាថ្នូរនឹង ធ្វើមិនដឹងមិនឮ ធ្មេចភ្នែកបើកភ្លើងខៀវ មិនបង្ក្រាប មិនទប់ស្កាត់ រាល់បទៈល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រ ដែលខ្លួនគ្រប់គ្រង និងទទួលខុសត្រូវ..!។ ក្នុងនោះ បើឈ្មួញឈើមួយណា មិនបង់លុយឱ្យ ឬបង់លុយយឺតយ៉ាវ លោក យូ ប៊ុនស្រៀង នឹងដាក់កម្លាំងចុះបង្ក្រាបតែម្ដង! ។ ករណីនេះមិនមានការបកស្រាយ ពីលោក យូ ប៊ុនស្រៀង.នោះទេ.!។ ជាក់ស្ដែងៈ កាលពីថ្ងៃទី០៤.០៦.២០២៣ កម្លាំងស្នាក់ការ របស់លោក យូ ប៊ុនស្រៀង បានចុះបង្ក្រាបឈើប្រណីតជាច្រើនម៉ែត្រគូប នៅចំណុចភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សេចក្ដីរាយការណ៍បានប្រាប់ថាៈ ការចុះបង្ក្រាបឈើប្រណីតពីសំណាក់លោក យូ ប៊ុនស្រៀង នៅពេលនោះ គឺពុំមែនមានឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ចតួនាទី នោះឡើយ!។ ពោលគឺ មកពីលោក យូ ប៊ុនស្រៀង ខឹងនឹងម្ចាស់ឈើ និយាយមិនទៀង បង់លុយខែ លើកពេលពី១ថ្ងៃទៅ១ថ្ងៃ..!។ ជាក់ស្ដែងៈ នៅមុនចុះបង្ក្រាប លោក យូ ប៊ុនស្រៀង បានផ្ញើសារតាមប្រព័ន្ធ Telegram សួរនាំម្ចាស់ឈើ ដើម្បីពន្លឿនក្នុងការបង់លុយមកឱ្យខ្លួនទៀតផង!។ ប៉ុន្តែម្ចាស់ឈើ ហាក់គេចវេះ ពន្យារពេល មិនព្រមបង់លុយឱ្យទៀងដូចខែមុនៗ.!។ ជាហេតុនាំឱ្យលោក យូ ប៊ុនស្រៀង បញ្ជាកម្លាំងចុះបង្ក្រាប ឈើរបស់ឈ្មួញ ដែលកំពុងលាក់ទុកក្នុងចម្ការ នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ តែម្ដងទៅ!!។ យោងៈប្រភពរាយការណ៍ រួមនិងក្រដាស”វីងវេរលុយ”ជាច្រើនសន្លឹក ដែលផ្ញើលុយជូនលោក យូ ប៊ុនស្រៀង ក្នុងថ្ងៃ.ខែផ្សេងៗគ្នា.!។ បានបង្ហាញថាៈ កន្លងមកឈ្មួញឈើប្រណីត ដែលរងការបង្ក្រាបខាងលើគឺអាចធ្វើសកម្មភាពដឹកជញ្ជូន ព្រៃឈើបានយ៉ាងរលូន..!។ ខណៈលេខទូរស័ព្ទរបស់លោក យូ ប៊ុនស្រៀង ផ្ទាល់ ជាអ្នកទទួល ហើយក្នុង១ខែៗ ទទួលបានចាប់ពី៦០០.០០០រៀលទៅ១.០០០.០០០រៀលឯណោះ!។ ប្រភពបង្ហើបទៀតថាៈ ឈ្មួញឈើមិនត្រឹមតែបង់លុយដាក់ខែឱ្យលោក យូ ប៊ុនស្រៀង ប៉ុណ្ណោះទេ!!។ លើសនេះទៅទៀត នៅពេល រវល់ប្រជុំ.ចុះបំពេញបេសកកម្ម.ឬមានកម្មវិធីផ្សេងៗ។ ក្នុងនោះសូម្បីរថយន្តខូចក៏លោក យូ ប៊ុនស្រៀង ស្នើមកឈ្មួញឈើ ឱ្យចេញថ្លៃជាង ជំនួសខ្លួនដែរ.។ ដោយពេលខ្លះ ជូនតាមស្រោមសំបុត្រ ពេលខ្លះផ្ញើតាមវីង ខ្លះទៀតហុចផ្ទាល់ដៃ!។ យ៉ាងណាក្ដី! នេះគ្រាន់តែជាប្រភពចោទប្រកាន់តែម្ខាងប៉ុណ្ណោះខាងព័ត៍មានយើងមិនធ្វើសន្និដ្ឋានឬវិនិច្ឆ័យថាៈ ជាការពិតឬយ៉ាងណានោះទេ..?!។ ដោយនៅថ្ងៃទី១០.០៦.២០២៣ព័ត៍មានយើងបានព្យាយាមសុំការបកស្រាយ ពីលោក យូ ប៊ុនស្រៀង ប្រធានស្នាក់ការខេត្តមណ្ឌលគិរី នៃនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ ដើម្បីឱ្យមានចម្លើយទាំងសងខាង…!។ ប៉ុន្តែផ្ទុយទៅវិញ បែរជាពុំមានការបកស្រាយ ខណៈពេលឮសំនួរ ដូចការចោទប្រកាន់ខាងលើ ស្រាប់តែលោក យូ ប៊ុនស្រៀង ចុចបិទទូរស័ព្ទតែម្ដង!។ ទន្ទឹមនិងនោះក៏បានសុំការបកស្រាយពីលោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី។ ដើម្បីចង់ដឹងពីទំនាក់ទំនង សហការរវាងលោក យូ ប៊ុនស្រៀង នឹងរដ្ឋបាលខេត្តមណ្ឌលគិរី ថាតើយ៉ាងម៉េចដែរ..?។ ដោយលោក នាង វណ្ណៈ ឆ្លើយថាខ្ញុំមិនច្បាស់ទេ ព្រោះពុំសូវឃើញទំនាក់ទំនងល្អ ជាមួយរដ្ឋបាលខេត្ត។ យ៉ាងណាក៏ដោយ គេសង្ឃឹមថាៈនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដូចជាអាជ្ញាធរខេត្តមណ្ឌលគិរី នឹងចាត់វិធានការលើរឿងនេះមិនខាន! ជៀងវាងការជឿតែលើរបាយការណ៍ល្អៗ។
បណ្ដាលឱ្យមន្ត្រីខិលខូច មួយចំនួនឆ្លៀតឱកាស ក្ដោបសេដ្ឋកិច្ច ត្រូវរ៉ូវគ្នាជាប្រព័ន្ធជាមួយឈ្មួញឈើ ។ ជាហេតុនាំឱ្យការទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិព្រៃឈើ គ្មានប្រសិទ្ធភាព៕ សម្រួលដោយ ទៀង បុណ្ណរី