ពលរដ្ឋ​ឥណ្ឌា ផ្ទុះ​កំហឹង​ខ្លាំ​ង ក្រោយ​រក​ឃើញ​ផ្លូវ​ទើប​ធ្វើរួច​ថ្មី តាមពិត​ជា​គ្រា​ន់តែ​ជា «កម្រាលព្រំ» កៅស៊ូ​ដ៏​ស្តើ​ង អាច​លើក​បាន

អ្នកស្រុកក្នុងរដ្ឋ Maharashtra របស់ប្រទេសឥណ្ឌា ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង នៅពេលដែលបានរកឃើញថា ផ្លូវដែលទើបដាក់ឲ្យប្រើប្រាស់ថ្មីរបស់ពួកគេ តាមពិត គឺគ្រាន់តែជាកម្រាលព្រំដែលមានស្រទាប់កៅស៊ូស្តើង ចាក់ពីលើប៉ុណ្ណោះ។  យោងតាម Lokmat Times ប្រជាជន Karjat-Hast Pokhari ដែលជាភូមិមួយនៅក្នុងស្រុក Jalna នៃរដ្ឋ Maharashtra បានស្នើអ្នកតំណាងជាប់ឆ្នោតជាយូរមកហើយ ដើម្បីស្ថាបនាផ្លូវដ៏លំបាករបស់ពួកគេឡើងវិញ ហើយកាលពីខែមុន ការស្នើសុំរបស់ពួកគេត្រូវបានឆ្លើយតប។ តែអ្វីដែលធ្វើឲ្យខកចិត្តយ៉ាងខ្លាំងនោះ គឺពួកគេបានរកឃើញថា ក្រុមហ៊ុនដែលទទួលបន្ទុកគម្រោងនេះ ដែលបានធ្វើផ្លូវក្នុងរយៈពេលដ៏ខ្លី បានដាក់ស្រទាប់កៅស៊ូស្តើងបំផុតលើផ្ទាំងក្រណាត់ដូចកំរាលព្រំ ដែលអាច «លើកចេញ» ពីមូលដ្ឋានបាតកខ្វក់បានយ៉ាងងាយស្រួល ដែលផ្ទុយពីការខិតខំធ្វើដ៏យកចិត្តដាក់ទុក។  យ៉ាងណាមិញ វីដេអូបង្ហាញអ្នកស្រុកដែលមិនសប្បាយចិត្ត ចំពោះក្រុមហ៊ុនដែលទទួលខុសត្រូវលើការងារនេះ នាំគ្នាលើក «កំរាលព្រំ» កៅស៊ូ ដើម្បីបង្ហាញថា នេះគឺជាផ្លវ «ក្លែងក្លាយ» បានរីករាលដាលយ៉ាងលឿននៅលើបណ្តាញសង្គម Twitter របស់ឥណ្ឌា កាលពីសប្តាហ៍មុន។ មនុស្សនៅក្នុងវីដេអូ អាចត្រូវបានឮរិះគន់អ្នកម៉ៅការក្នុងតំបន់ ហើយហៅផ្លូវថា «ក្លែងក្លាយ»។  គួរបញ្ជាក់ថា ផ្លូវខូចនេះ ត្រូវបានសាងសង់ជាផ្នែកមួយនៃគម្រោងផ្លូវជនបទរបស់នាយករដ្ឋមន្ត្រី ហើយក្រុមហ៊ុនដែលធ្វើការលើគម្រោងពិសេសនេះ បានអះអាងថា បានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់អាល្លឺម៉ង់ ដើម្បីសាងសង់ផ្លូវនេះ។  នក​ភូមិ​ទាមទារ​ឲ្យ​ចាត់​វិធានការ​លើ​អ្នក​ម៉ៅការ វិស្វករ​ផ្លូវ និង​មន្ទីរ​ពាក់ព័ន្ធ​ ដែល​ព្យាយាម​បោក​បញ្ឆោត​ពួកគេ ​ពី​ការងារ «​ស្រមោល» ​នេះ ដែល​ទំនង​ជាប្រើប្រាស់​មិនបាន​យូរ​ប៉ុន្មាននោះទេ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង