ដឹងការពិតហើយ..! បុរសលោតស.ម្លា.ប់.ខ្លួ.នពីលើភ្នំបូកគោមិនស្លា.ប់ គឺជាបុគ្គលិកធនាគារនៅភ្នំពេញ

ក្រុងបូកគោ៖ បន្ទាប់ពីអាជ្ញាធរចម្រុះខេត្តកំពត បើកប្រតិបត្តិការចុះស្រាវជ្រាវរុករកជនរងគ្រោះពីការលោតសម្លាប់ខ្លួនពីលើកំពូលភ្នំបូកគោរហូតឃើញ និងបាននាំយកមកព្យាបាលរបួសនៅមន្ទីរពេទ្យនោះ ពេលនេះ ដឹងអត្តសញ្ញាណជនអត្តឃាតកម្មរូបនោះហើយ គឺជាបុគ្គលិកបម្រើការងារនៅធនាគារមួយនារាជធានីភ្នំពេញ និងកំពុងមានជំងឺប្រចាំកាយផងដែរ…។ យោងតាមការឱ្យដឹងពីមន្ត្រីនគរបាលខេត្តកំពត បានឱ្យដឹងថា បុរសដែលបានលោតសម្លាប់ខ្លួននោះមានឈ្មោះ ចិន សុបិន អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានមុខរបរជាបុគ្គលិកធនាគារឯកជនមួយ។ បន្ទាប់ពីធ្វើការសាកសួរក្រុមគ្រួសារសាច់ញាតិ ទើបដឹងថា ជនរងគ្រោះមិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ គឺមូលហេតុដែលគេលោតសម្លាប់ខ្លួននេះ ក៏ព្រោះតែមានជំងឺប្រចាំកាយមួយ គឺ«ជំងឺរលាកស្រោមខួរក្បាល» ដោយធុញទ្រាន់នឹងជំងឺ រូបគេក៏បានគិតខ្លី ហើយបានធ្វើសកម្មភាពអត្តឃាតខ្លួនឯងតែម្ដង។ មន្ត្រីនគរបាលខាងលើឱ្យដឹងបន្តថា ដោយមានការស្នើសុំពីគ្រួសារ ក្រុមការងារបានឯកភាពគ្នាប្រគល់ជនរងគ្រោះ ចិន សុបិន ជូនទៅឈ្មោះ រឹម បុល ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិតាប្រឹម ឃុំសម្បូរ ស្រុកទ្រាំង ខេត្តតាកែវ ដែលត្រូវជាឪពុកបង្កើត ដើម្បីនាំយកទៅថែរក្សា និងព្យាបាលរបួសបន្ត។  សូមរំឭកថា កាលពីវេលាម៉ោង២០ៈ០០នាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានព័ត៌មានថា មានមនុស្សលោតសម្លាប់ខ្លួនពីលើភ្នំបូកគោក្រោយវត្តសំពៅ៥ ស្នងកាខេត្តកំពត បានចាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងបូកគោ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង សៅរ័ត្ន សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងបូកគោ កម្លាំងសន្តិសុខក្រុមហ៊ុនសុខាអូតែលបូកគោ និងសន្តិសុខក្រុមហ៊ុនព្រមទាំងក្រុមគ្រួសារជនរងគ្រោះ បានចុះស្វែងរកជនរងគ្រោះខាងលើរហូតដល់ម៉ោង២២ៈ៥០នាទីយប់ ទើបរកឃើញជនរងគ្រោះធ្លាក់ជាប់ទើរលើមែកឈើជ្រលងភ្នំខាងក្រោយវត្តសំពៅប្រាំ ជម្រៅប្រហែល ៥០ម៉ែត្រ ហើយត្រូវបានកម្លាំងសហការជួយសង្គ្រោះឡើងមកខាងលើវិញដោយសុវត្ថិភាពតែម្ដង…៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង