ព្រះគ្រូចៅអធិការវត្តព្រៃតាអីចែកទេយ្យទានដល់ជនក្រីក្រ និងចាស់ជរាដែលជួបបញ្ហាខ្វះខាត់ក្នុងអំឡុងកូវីដ១៩ ចំនួន៤០គ្រួសារ

TNM(ខេត្តស្វាយរៀង) ៖ ដោយមើលឃើញនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលជំងឺកូវីដ-១៩កំពុងរីករាលដាលដល់សហមគន៍នោះនិងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ ព្រះគ្រូវិសុទ្ធិមុនី សៅ ភួន ជាព្រះគ្រូចៅអធិការវត្តព្រៃតាអី រួមជាមួយគ្រូអាចារ្យ ព្រមទាំងមានការចូលរួមពីសំណាក់លោក នុត ផល្លា មេឃុំព្រៃតាអី ព្រមទាំងអស់លោក លោកស្រីទំទប់ឃុំព្រៃតាអី បានចែកនូវទេយ្យទានដល់ជនក្រីក្រ និងចាស់ជរា ដែលជួបបញ្ហាខ្វះខាត់ក្នុងរដូវកាលកូវីដ-១៩ចំនួន៤០គ្រួសារក្នុងឃុំព្រៃតាអី ដែលអំណោយដ៏ថ្លៃថ្លារបស់ព្រះគ្រូចៅអធិការវត្តព្រៃតាអី។

ព្រះគ្រូចៅអធិការវត្តព្រៃតាអីមានសង្ឃដីកាថា៖ទេយ្យទានដែលចែកជួនដល់គ្រួសារទីទល់ក្រនិងចាស់ជរានាពេលនេះចំនួន៤០គ្រូសារមកពី៦ភូមិក្នុងឃុំព្រៃតាអីស្រុកស្វាយទាបខេត្តស្វាយរៀងហើយពួកគាត់មានការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។

ព្រះគ្រូចៅអធិការបានបន្តទៀតថា បើទោះបីទេយ្យទានចែកជួននាពេលវាមិនគ្រប់តម្រូវការក៏ពិតមែនតែវាអាចដោះស្រាយបានមួយគ្រាផងដែរ។ ហើយទេយ្យទានដែលចែកជួយនាពេលនេះក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៣គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយកញ្ចប់ ព្រមទាំងថវិកាចំនួន២០,០០០រៀល។

ព្រះគ្រូអធិការវត្តព្រៃតាអីក៏ផ្សព្វផ្សាយអំពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យខ្ជាប់ខ្ជួននិងតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង៣កុំ៕

អត្ថបទដែលជាប់ទាក់ទង