នាយឧត្តមសេនីយ៍ នេត សាវឿន ដឹកនាំប្រជុំស្ដីពីវិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ញូដេលី ៖ ប្រទេសឥណ្ឌា នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ជាង ១០០,០០០នាក់ក្នុងរយៈពេល២៤ម៉ោង ដោយវាគឺជាចំនួនច្រើនបំផុត គិតចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះឡើងដំបូង នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កាលពីដើមឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ CNA។

បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ក៏ជាកត្តាចម្បងមួយ ដែលបាននិងកំពុងជំរុញឲ្យករណីឆ្លងផ្ទុះឡើងវិញផងដែរ។ នៅថ្ងៃចន្ទនេះ ឥណ្ឌាបានរាយការណ៍ពីការរកឃើញមនុស្សឆ្លង COVID-19 ១០៣,៥៥៨នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១២.៦លាននាក់ ខណៈអ្នកជំងឺ ៤៧៨នាក់ទៀតបានស្លាប់ នៅក្នុងកំឡុងពេលដូចគ្នា ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៦៥,១០១នាក់។

ឥណ្ឌាធ្លាប់បានមើលឃើញពន្លឺនៃការធូរស្បើយ កាលពីប៉ុន្មានខែមុនរួចទៅហើយ ក្រោយករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះជាបន្តបន្ទាប់ ប៉ុន្តែនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការឆ្លងរាតត្បាតបានផ្ទុះឡើងវិញយ៉ាងគំហុក រហូតបានបង្ខំឲ្យប្រទេសដែលមានប្រជាជនជាង ១,៣០០លាននាក់មួយនេះ ផ្អាកការផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 ទៅដល់អង្គការ WHO ជាបណ្តោះអាសន្នសិន ដើម្បីងាកមកគិតគូរអំពីបញ្ហាក្នុងស្រុកជាមុន៕

អត្ថបទដែលជាប់ទាក់ទង