ឯកឧត្តម ស្រ៊ុន ដារិទ្ធ អញ្ជើញប្រគល់ទូកម៉ាស៊ីន១គ្រឿងជូនដល់កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនម្រើច

TNM(ខេត្តមណ្ឌលគិរី) ៖ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានប្រគល់ទូកម៉ាស៊ីន១គ្រឿង ជូនដល់កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនម្រើច នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ដើម្បីប្រើប្រាស់ និងសហការចុះល្បាតក្នុងភូមិសាស្រ្តតាមដងទន្លេស្រែពកក្នុងការទប់ស្កាត់បទល្មើសជាមួយមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី, លោកនាយកដែនជម្រកសត្វព្រៃស្រែពក និងលោកមេបញ្ជាការរងនៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ផងដែរ។

ឆ្លៀសក្នុងឱកាសនោះ នាយ និងនាយរងនគរបាលប៉ុស្តិ៍ការពារព្រំដែនម្រើច ក៏សូមថ្លែងអំណរគុណដល់ ឯកឧត្តម សាយ សំអាល់ និង ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានផ្ដល់ទូកម៉ាស៊ីន១គ្រឿងនេះ សម្រាប់បម្រើឲ្យការដឹកជញ្ជូនសម្ភារៈ និងចុះល្បាតក្នុងកិច្ចសហការដ៏ជិតស្និទ្ធជាមួយមន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង