រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំពង្រឹងការអនុវត្តវិធានការសន្ដិសុខ សណ្ដាប់ធ្នាប់ និងវិធានការបង្ការ-ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
TNM(ភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការរឹតបន្តឹងការអនុវត្តវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងវិធានការបង្ការ-ទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕