បេឡារុស ថា លោកខាងលិច កំពុងរៀបចំធ្វើរដ្ឋប្រហារក្នុងប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានចេញការព្រមានមួយថា បណ្ដាប្រទេសលោកខាងលិច រួមទាំងរដ្ឋាភិបាលរបស់អ៊ុយក្រែនផងដែរនោះ កំពុងរៀបចំធ្វើរដ្ឋប្រហារប្រឆាំងនឹងរូបលោក ។  នៅក្នុងកិច្ចប្រជុំជាមួយប្រធានសន្តិសុខរដ្ឋឯករាជ្យ Commonwealth (CIS) កាលពីថ្ងៃព្រហស្បតិ៍ លោក Lukashenko បានព្រមានថា “ការបង្កឲ្យមានអំពើហិង្សាកំពុងត្រូវបានរៀបចំឡើងប្រឆាំងនឹងរដ្ឋាភិបាលទីក្រុង Minsk” ។  លោកបានព្រមានថា “នៅប្រទេសប៉ូឡូញ លីទុយអានី និងអ៊ុយក្រែន, សមាជិកក្រុមប្រដាប់អាវុធខុសច្បាប់កំពុងត្រូវបានបណ្តុះបណ្តាលឡើង ហើយនឹងអាចធ្វើរដ្ឋប្រហារណាមួយក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសបេឡារុស” ។  លោកប្រធានាធិបតីដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីរូបនេះបានចោទប្រកាន់ថា ផ្ទុយទៅនឹងការប៉ុនប៉ងបដិវត្តន៍ពណ៌ដែលមិនបានជោគជ័យ និងគ្មានការបង្ហូរឈាមដ៏ធំរបស់ពួកគេក្នុងឆ្នាំ ២០២០, ឥឡូវនេះ លោកខាងលិចកំពុងបណ្តុះបណ្តាល និងផ្តល់មូលនិធិដល់ក្រុមប្រឆាំងដើម្បីចូលរួមក្នុងអំពើហិង្សាប្រដាប់អាវុធមកលើប្រទេសរបស់យើង ។  គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Lukashenko បានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងវិស័យយោធាប៉ូឡូញបានអំពាវនាវជាសាធារណៈឲ្យក្រុមប្រឆាំងបេឡារុសដែលកំពុងប្រយុទ្ធឲ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky រៀបចំសកម្មភាពវាយលុកលើរដ្ឋាភិបាលទីក្រុង Minsk ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង