ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦៣នាក់ ខណៈអ្នកជំងឺចំនួន៩៤នាក់ជាសះស្បើយ

TNM(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៣នាក់ ជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន៩៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៧៥២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន១៧៤៧នាក់ ស្លាប់២១នាក់ និងអ្នកជំងឺចំនួន៩៧៩នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង