ករណីបោកថ្មីទៀតហើយ តាមរយៈកម្ចីលុយតាមអនឡាញ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣ ម្ចាស់គណនី ហ្វេសបុក លោក មេធាវី អាំងសុវណ្ណរ៉ា បានបង្ហោះការជូនដំណឹងថា សូមអរគុណប្អូនស្រី ដែលបានផ្ញើររូបនឹងវីដេអូមកកាន់ខ្ញុំ ករណីពាក់ពន្ធ័ក្រុមហ៊ុនកម្ចីតាមអនឡាញ ដោយប្រើឈ្មោះលោកមេធាវី នឹងរូបភាព ដោយអះអាងថា លោកប្រធានមេធាវី អាំងសុវណ្ណរ៉ា គឺជាមេធាវីប្រចាំក្រុមហ៊ុនកម្ចីតាមឡនឡាញ។ដែលមានការឆ្លងឆ្លើយគ្នាតាមឆាត រវៀងក្រុមហ៊ុនកម្ចីលុយតាមអនឡាញ នឹងអតិថជន ដោយក្រុមហ៊ុននោះត្រូវតំរូវអោយអតិថជនដែលបានខ្ចី ត្រូវកក់ប្រាក់ចំនួន៥០ដុល្លា ជាមុនសិនដើម្បីរៀបចំការងារឯកសារ នៅពេលដែលរៀបចំចប់សព្វគ្រប់ក្រុមហ៊ុននឹងបង្វិលលុយជូនមកវិញទាំងអស់ ដោយដកតែសេវារដ្ឋបាល៧ដុល្លាតែប៉ុននោះ។ បើយោងតាមអង្គភាព TNM ទទួលបានតាមរយៈទូរសព្ទពីលោក មេធាវី ឯកឧត្តម អាំងសុវណ្ណរ៉ា គឺលោក សំដែងការហួសចិត្ត នឹងនឹកស្មានមិនដល់ ដោយរូបគាត់ពុំដែលស្គាល់ ទាំងគ្មានការទំនាក់ទំនងអ្វីទាំងអស់ ហើយថែមទាំង មិនដែលមានការសហការ រឺផ្ដល់សេវាកម្មផ្លូវច្បាប់ជូនដល់ក្រុមហ៊ុនកម្ចីតាមអនឡាញនោះទេ។ជាពិសេស យក រូបភាព ឈ្មោះនឹងតួរនាទី គាត់ធ្វើអាជីវកម្ម ដោយគ្មានការអនុញាត្តិ អោយរូបគាត់ទៅពាក់ពន្ធ័នឹងករណីនេះទៅវិញ ហើយក្នុងករណីនេះលោកក៏បានរៀបចំឯកសារ នឹងចាត់ការទៅតាមផ្លូវច្បាប់ផងដែរ។ លោកមេធាវី ឯកឧត្តមអាំងសុវណ្ណរ៉ា បានបន្តទៀតថា សូមបងប្អូន កុំមានការភាន់ច្រលំ លើករណី ក្រុមហ៊ុនកម្ចីតាមអនឡាញ រវាងរូបលោក ទៅលើករណីនេះទៀតអី ដោយបងប្អូន អាចទំនាក់ទំនងរូបលោកបានតាមរយៈលេខទូរសព្ទ 099 59 30 68 នឹងមួយខ្សែទៀត 096 77 82 527 រាល់ម៉ោងការងារ។ គួររំលឹកផងដែលថា លោកមេធាវីឯកឧត្តមអាំងសុវណ្ណរ៉ា គឺមានតួរនាទីជា ទីប្សឹក្សាអមក្រសួងយុត្តិធម៍ នឹងជាប្រធាន ការិយាល័យ មេធាវី ផៅវើរឡរ៍ គឺជាបុគ្គលមួយរូបដែលមានគេស្គាល់គាត់ថា ជាមនុស្សល្អក្នុងសង្គម ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក ព្រមទាំងគោរពគោលការណ៍តាម វីជីជីវះ នឹងក្រមសីលធម៍ មេធាវីផងដែរ។ សម្រួលផ្សាយដោយ   ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង