រថយន្តទំនើប១គ្រឿងបុកនិងម៉ូតបណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់នៅលើស្ពានមេគង្គ

ខេត្តស្ទឹងត្រែងៈ  នៅវេលាម៉ោង 11 ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2023 មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយបានកើតឡើង រវាងរថយន្តទំនើប១គ្រឿងបុកជាមួយម៉ូតូបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ មិនដឹងស្លាប់រស់ ត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត។ កើតហេតុនៅត្រង់ចំណុចលើស្ពានមេគង្គ ផ្លូវជាតិលេខ9 ស្ថិតនៅភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។  សមត្ថកិច្ចបានឲ្យដឹងថាៈ មុនពេលកើតហេតុគេបានឃើញម៉ូតូ១គ្រឿងម៉ាក់វ៉េវពណ៌ក្រហម គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច ហើយលុះជិតដល់គល់ស្ពាន ក៏បានបទស្ដាំបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវបានរថយន្តទំនើប១គ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា S.M 86 96 បើកបរទិសដៅពីលិចទៅកើតបញ្ច្រាសទិសគ្នា បុកចំពេញទំហឹង។បណ្ដាលឱ្យប៉ើងស្ត្រីម្នាក់រងរបួសធ្ងន់។បន្ទាប់មក បានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្ត។ សមត្ថកិច្ចបានបញ្ជាក់ថាៈ ជនរងគ្រោះមានឈ្មោះជួន ស្រីមុំ ភេទស្រី អាយុ 27 ឆ្នាំ សញ្ជាតិខ្មែរមុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ (អ្នកបើកបរម៉ូតូ) ចំណែកអ្នកបើកបររថយន្តមានឈ្មោះមឿន សុភា ភេទប្រុស អាយុ 32 ឆ្នាំ មុខរបរមន្ត្រីយោធា។ ក្រោយពេលកើតហេតុខាងនគរបាលចរាចរណ៍ផ្លូវគោកបានចុះទៅដល់កន្លែងកើតហេតុ ដោយធ្វើចរាចរណ៍មិនឲ្យមានការកកស្ទះផ្លូវនៅលើស្ពានមេគង្គនិងបាញ់គំនូសវាស់វែង។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុគឺបណ្ដាលមកពីកត្តាបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។   បច្ចុប្បន្នម៉ូតូជនរងគ្រោះត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំថាឡាបរិវ៉ាត់(ម៉ូតូរងការខូចខាតធ្ងន់)។ រីឯរថយន្តទំនើបវិញ(រងការខូចខាតស្រាល)ត្រូវបានយកមករក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោកខេត្តដើម្បីធ្វើការដោះស្រាយនៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់។
(ដោយសហការី tnm ស្ទឹងត្រែង)  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង