រដ្ឋមន្រ្តីកសិកម្ម ពុំទាន់មានការបិទការនាំស្រូវចេញពីខេត្តតាកែវទៅកាន់ប្រទេសវៀតណាមនៅឡើយទេ
TNM(ភ្នំពេញ) ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះបានដឹងថា ខេត្តតាកែវនៅតែបន្តការនាំស្រូវចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ដដែលទេ គ្រាន់តែប្រទេសវៀតណាមមានការតឹងតែងនៅតាមមាត់ច្រកទាក់ទងទៅនឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលនៃមេរោគកូវីដ១៩ តែប៉ុណ្ណោះ។
ជាក់ស្តែងនៅថ្ងៃទី ០៤កន្លងទៅនេះ កម្ពុជាបាននាំចេញស្រូវពីខេត្តតាកែវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣ ៨៤៨ តោន តាមច្រក កំពង់អំពិល ក្នុងស្រុកបូរីជលសារ និងតាមច្រកភ្នំដិន ក្នុងស្រុកគិរីរង់។ រីឯតម្លៃស្រូវសើមវិញ នៅតែទទួលបានតម្លៃល្អដដែលទេ គឺតម្លៃស្រូវទិញដល់ស្រែ៨៥០រៀល/គីឡូក្រាម និងលក់ដល់មាត់ច្រកមានតម្លៃ៩៣០រៀល/គីឡូក្រាម៕ (ប្រភព ៖ Facebook