នៅដើមខែឧសភា រោងចក្រថ្មីផលិតទឹកស្អាតបាន ២០ ម៉ឺនម៉ែត្រគូបបន្ថែមទៀតដាក់ឲ្យដំណើរការ
ភ្នំពេញ៖ នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ននឹងដាក់ឲ្យដំណើរការជាផ្លូវការ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានបញ្ជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ។ ពោលគឺ រ.ទ.ស.ភ មានសមត្ថភាពផលិត ៨៤ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការទឹកស្អាត ៨៩ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងមានន័យថា រ.ទ.ស.ភ បានដោះស្រាយបញ្ហាខ្វះទឹកស្អាតបានជាង ៩០% ហើយ។ ដោយឡែកចាប់ពីដើមឆ្នាំ២០២៤ រ.ទ.ស.ភ នឹងអាចផលិតទឹកស្អាតបាន ២០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុបរបស់ រ.ទ.ស.ភ មានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ។ យោងតាមរបាយការណ៍សិក្សាតម្រូវការទឹករបស់ រ.ទ.ស.ភ ឆ្នាំ២០១៦-២០៣០ បានបង្ហាញថា រាជធានីភ្នំពេញ មាននិន្នាកាខ្វះទឹកស្អាតប្រើប្រាស់នាឆ្នាំ២០១៦ និងឆ្នាំ២០១៧ និងចាប់ផ្តើមខ្វះទឹកប្រើប្រាស់ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣។ ជាក់ស្ដែងនៅឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើង ជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់ រ.ទ.ស.ភ មានប្រមាណត ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រ.ទ.ស.ភ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល, ក្រសួងអាណាព្យាល, ក្រុមប្រឹក្សាភិបាល, បានយល់អំពីសភាព ការណ៍ខ្វះទឹកស្អាតប្រើប្រាស់ និងបានជួយគាំទ្រ រ.ទ.ស.ភ យ៉ាងពេញទំហឹងក្នុងការផ្តល់ទុនវិនិយោគ ដើម្បីឲ្យ រ.ទ.ស.ភ មានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិត១ពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកជាជំហានៗ ឲ្យខាងតែបានចាប់ពីឆមាសទី១ ឆ្នាំ២០២៣ នេះតទៅ។ រ.ទ.ស.ភ សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ។ ពោលគឺ រ.ទ.ស.ភ មានសមត្ថភាពផលិត ៨៤ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការទឹកស្អាត ៨៩ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងមានន័យថា រ.ទ.ស.ភ បានដោះស្រាយបញ្ហាខ្វះទឹកស្អាតបានជាង ៩០% ហើយ។ ដោយឡែកចាប់ពីដើមឆ្នាំ២០២៤ រ.ទ.ស.ភ នឹងអាចផលិតទឹកស្អាតបាន ២០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុបរបស់ រ.ទ.ស.ភ មានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ។ សរុបសេចក្តីមកចាប់ពីដើមឆ្នាំ២០២៤ តទៅ សមត្ថភាពផលិតទឹកស្អាតរបស់ រ.ទ.ស.ភ មានជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍តម្រូវការទឹកដែលមានប្រមាណ ៩០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ មានន័យថា អតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់។ សម្រួលដោយ ទៀង បុណ្ណរី