ការប្រកួត​កីឡា​ស៊ី​ហ្គេម ប្រភេទ​អត្តពលកម្ម លើ​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង​បុរស​-​នារី ក្នុង​ខេត្តសៀមរាប បានចាប់ផ្តើម​ដំណើរការ​ហើយ

សៀម​រា​ប ៖ នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៣​នេះ វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង​បុរស​-​នារី នៃ​ប្រភេទ​អត្តពលកម្ម បាន​ចាប់​ផ្តើម​ដំណើរការ​ហើយ នៅ​តំបន់​ប្រាសាទអង្គរវត្ត ក្នុង​រយៈ​ចម្ងាយ​ប្រវែង ៤២,១៩៥ គីឡូម៉ែត្រ ដោយ​ការ​វិលជុំ គឺ​ចាប់ផ្ដើម​ពីមុខ​ប្រាសាទអង្គរវត្ត ដល់​ខ្លោងទ្វារ​ដៃ​ឆ្នាំ ខាងជើង​ប្រាសាទបាយ័ន រួច​បត់​ត្រឡប់មកវិញ ដោយ​ការ​វិល​ជុំ ដែល​មាន​អត្ត​ព​លិ​ក​ចំនួន​២២​រូប ផ្នែក​បុរស​១១​រូប ផ្នែក​នារី​១១​រូប មកពី​៩​ប្រទេស​ចូលរួម ខណៈ​ឡាវ និង​ព្រុយ​ណេ អវត្តមាន។  ដោយឡែក​ការប្រកួត​លើ​វិញ្ញាសា​ដើរ​ប្រណាំង ( បុរស​-​នារី ) ចម្ងាយ​២០ គីឡូម៉ែត្រ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៤​រសៀល ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៣​នេះ ដោយមាន​អត្ត​ព​លិ​ក​ចំនួន​១៥​រូប ។  សូម​ជម្រាប​ជូន​ថា វិញ្ញាសា​អត្តពលកម្ម ក្នុង​ខេត្តសៀមរាប មាន​រយៈពេល​មួយថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៦ ខែ ឧសភា ឆ្នាំ​២០២៣​នេះ ការប្រកួត​មាន​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង និង​ដើរ​ប្រណាំង នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង