ជំពាក់លុយជិត២០លាន កូនបំណុលជាស្ត្រីចាក់ម្ចាស់បំណុលជាច្រេីនកាំបិតរហូតស្លាប់
ជនសង្ស័យជាស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយស្រាវជ្រាវជាប់ពាក់ព័ន្ធអំពេីឃាតកម្មចាក់សម្លាប់ម្ចាស់បំណុលជាច្រេីនកាំបិត។ ករណីឃាតកម្មចាក់សម្លាប់នេះកេីតឡេីងនៅស្រុកព្រៃកប្បាសកាលពីថ្ងៃទី១ ខែឧសាភា ឆ្នាំ២០២៣ ហេីយជនសង្ស័យត្រូវសមត្ថិកិច្ចក្របួចបានកាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ សមត្ថកិច្ចស្រុកព្រៃកប្បាសបានបញ្ជាក់ថា ស្ត្រីសង្ស័យឈ្មោះ ជួប លីណា ហៅណែត អាយុ២៣ឆ្នាំ បានជំពាក់លុយជនរងគ្រោះជិត២០លានរៀល ហេីយនៅថ្ងៃកេីតហេតុជនរងគ្រោះ និងជនដៃដល់បានទូរស័ព្ទណាត់គ្នាជជែករឿងសងលុយនៅសាលាឆទានពន្សាំង ភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រហូតដល់ម៉ោង២០យប់ក៏កេីតមានករណីចាក់សម្លាប់ជនរងគ្រោះឈ្មោះ ខេង ស្រី អាយុ៤២ឆ្នាំ ដែលទាំង២នាក់រស់នៅភូមិឃុំខាងលេី។ បច្ចុប្បន្នស្រីជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនយកមកស្នងការដ្ឋានដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕ សម្រួលដោយ ទៀង បុណ្ណរី