ព្រះអគ្គិជ័យកីឡាស៊ីហ្គេម បានធ្វើដំណើរ ចាកចេញ ពីខេត្តស្ទឹងត្រែង

ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរ ចាកចេញ ពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ។  បន្ទាប់មកព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែឆ្លងកាត់ និងប្រារព្ធពិធីទទួលតាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកណ្ដាល និងចុងក្រោយរាជធានីភ្នំពេញ មានប្រារព្ធពិធីទទួលនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រួចទើបដង្ហែទៅតម្កល់ទុកនៅ វត្តលង្កាព្រះកុសុមារាម។  សូមជំរាបថា គុបព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែទៅកាន់បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី-អាគ្នេយ៍រួចទើបដង្ហែរចូលមកប្រទេសកម្ពុជាវិញនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ពីប្រទេសឡាវ តាមច្រកទ្វារអន្តរជាតិ​ត្រពាំង​គ្រៀល៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង