ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានធ្លាក់ចូលក្នុងទឹកទន្លេដោយសាបាក់ច្រាំងទន្លេបាសាក់

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងដែលស្ថិតនៅក្នុងឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល បានបាក់ចូលក្នុងទន្លេបាសាក់នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣។ បើតាម លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី ២៤ ខែមេសានេះថា ករណីបាក់ច្រាំង​នៅស្រុកស្អាង ខេត្តកណ្ដាល មានផ្ទះប្រជាពលរដ្ឋប្រមាណ ៣០ ខ្នង​កំពុងប្រឈមនឹងការ​បាក់ធ្លាក់ចូលក្នុងទន្លេបាសាក់។   អាជ្ញាធរបានចុះត្រួតពិនិត្យ និងប្រកាសឱ្យប្រជាពលរដ្ឋ​រើចេញពីផ្ទះបណ្ដោះអាសន្ន​ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការបាក់ផ្ទះចូលក្នុងទន្លេ។ ចំពោះមូលហេតុ នៃការបាក់លោក គ្រុយ ម៉ាឡែន  មិនទាន់បញ្ជាក់នៅឡើយ ខណៈអាជ្ញាធរកំពុងជួយអន្តរាគមន៍លើករណីនេះផងដែរ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង