លោកបណ្ឌិត ចាន់ សាវឿន និង លោក ដួង តាំងឆេង ដែលតំណាងឲ្យទាំងមិត្តភ័ក្រកាលនៅរៀនជំនាន់ទី២០០៩ធ្វើពិធីសូត្រមន្តរំលឹកដឹងគុណគ្រូ…
ខេត្តតាកែវ.ថ្ងៃទី០៩ខែមេសាឆ្នាំ២០២៣ នៅសាលាវិទ្យាល័យហ៊ុន សែន អង្គបូរី លោកបណ្ឌិតចាន់ សាវឿននិង លោក ដួងតាំងឆេង ដែលតំណាងឲ្យមិត្តភ័ក្រកាលនៅរៀនជំនាន់ទី២០០៩បានរៀបចំពិធីសូត្រមន្តសុំសេចក្ដីសុខរំលឹកដឹងគុណគ្រូបង្រៀនដែលផ្ដាល់ចំណេះដឹងទូន្មានប្រៀនប្រដៅមកដល់ពួកគាត់កាលនៅរៀនវិទ្យាល័យហ៊ុនសែនអង្គបូរី នៅក្នុងកម្មពិធីនេះដែលប្អូនបណ្ឌិតចាន់ សាវឿននិង លោកដួង តាំងឆេង ដែលតំណាងឲ្យមិត្តភក្ក័ជំនាន់ ២០០៩បានប្រសាសន៍ថា.គាត់ពិតជាមិនអាចបំភ្លេចបានទេបើសិនជាគ្មានលោកគ្រូអ្នកគ្រូដែលបង្ហាត់បង្រៀនក៏ខ្ញុំគ្មានការងារល្អអ្វីមកដល់ពេលនេះដែរ នេះហើយជាឪពុកម្ដាយទីពីររបស់ពួកយើងទាំងអស់គ្នា គឺជាគុណគោផ្ការៈដែលតែងតែទូន្មានអ្វីដែលធ្វើខុសអ្វីដែលធ្វើត្រូវ។ ក្នុងកម្មពិធីនេះក៍មានការអញ្ជើញចូលរួមរបស់នាយកនាយករងលោកគ្រូអ្នកគ្រូ និង អជ្ញាធរស្រុកដូចជាលោក ឃុន បូរ ប្រធានគ្រុមប្រឹក្សារស្រុកនិង លោក រស់ ប៊ុនធឿន អភិបាលនៃគណ:អភិបាលស្រុកអង្គបូរី។
ចំណែកលោក អ៊ុី យ៉ុង នាយកសាលានៃវិទ្យាល័យហ៊ុនសែនអង្គរបុរី ក៏បានមានប្រសាសន៍ថា.គាត់ពិតជាមានការរំភើបចំពោះប្អូនបណ្ឌិត ចាន់ សាវឿននិងលោក ដួង តាំងឆេង ដែលតំណាងឲ្យសិស្សរៀនជំនាន់២០០៩ លោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនអង្គរបុរី ដែលបានផ្ដួចផ្ដើមធ្វើកម្មវិធីរំលឹកដឹងគុណលោកគ្រូអ្នកគ្រូ នេះឆ្លុះបញ្ចាំងឲ្យឃើញថាការរៀនសូត្រមានចំណេះដឹងពិតជាមានសារៈសំខាន់ណាស់ដើម្បីសង្គមជាតិយើងបើគ្មានចំណេះដឹងក៏គ្មានថ្ងៃនេះដែរ នេះហើយសម័យសន្តិភាពដឹកនាំដោយសម្ដេចអគ្គសេនាបត្តីតេជោ ហ៊ុន សែនពិតជាមានការសុខសន្តិភាពនិងអភិវឌ្ឍន៍គ្រប់វិស័យពិតប្រាកដហើយក៏ជាថ្នាលបណ្ដុះបណ្ដាលដល់យុវជនជំនាន់ក្រោយឱ្យដឹងពីគុណតម្លៃនៃការសិក្សា ហើយសូមឆ្លើយថាទេចំពោះការសេពគប់គ្រឿងញៀន។ ជាចុងក្រោយប្អូនបណ្ឌិតចាន់ សាវឿននិងលោកដួង តាំងឆេង ដែលជាតំណាងរួមទាំងនាយកនាយករងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនអង្គរបុរី ក៏បានជូនថវិកាបន្តិចបន្តួចជូនលោកគ្រូដែលចូលនិវត្តន៍និងពិសាអាហារសាមគ្គីដោយក្ដីគោរពរាប់អានរបស់ប្អូនបណ្ឌិតចាន់ សាវឿននិង លោកដួង តាំងឆេង រួមទាំងតំណាងលោកគ្រូអ្នកគ្រូជាទីគោរពហើយក៏សូមជូនពរប្អូនបណ្ឌិតចាន់សាវឿននិង លោកដួង តាំងឆេងតំណាងឲ្យសិស្សជំនាន់២០០៩លោកនាយកនាយករងលោកគ្រូអ្នកគ្រូវិទ្យាល័យហ៊ុនសែនអង្គរបុរីសូមឲ្យជួបតែសេចក្ដីសុខនិងសេចក្ដីចម្រើនសូមជួបព្រះពុទ្ធពរទាំង០៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សម្រួលដោយ ទៀង បុណ្ណរី