ឃាត់ខ្លួនបុរសជាប្ដី ក្រោយមានការសង្ស័យអារក សម្លាប់ប្រពន្ធ
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនបុរសជាប្ដីម្នាក់ ក្រោយមានការសង្ស័យថា ជាជនដៃដល់អារកសម្លាប់ប្រពន្ធខ្លួនឯង។ ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានការភ្ញាក់ផ្អើលមួយដោយមានប្រជាពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម នៅព្រឹកថ្ងៃទី៥ ខែមេសា នេះ នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោពីធ្វើសកម្មភាព ជនដៃដល់ធ្វេីដូចគ្មានរឿងអ្វីកេីតឡេីងមកឈរមេីលការភ្ញាក់ផ្អេីលនៅកន្លែងកេីតហេតុតែត្រូវអ្នកជិតខាងឃេីញប្តឹងសមត្ថកិច្ចឃាត់ខ្លួន។ ព័ត៌មានលំអិតនឹងផ្សាយជូនពេលក្រោយ៕ សម្រួលដោយ ទៀង បុណ្ណរី