ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង (យូគី) ចំនួន៨នាក់
TNM(ខេត្តរតនគិរី) ៖ អ្នកភ្នាល់ដាក់លុយទស្សន៍ទាយឆ្នាំទាំង១២ ប្រុសស្រីចំនួន៨នាក់ ត្រូវអយ្យការអមសាលាដំបូងខេត្តរតនគិរីដឹកនាំកម្លាំងចុះបង្ក្រាបឃាត់ខ្លួន។
នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៤០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្តរនគិរី ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនអ្នកលួចលេងល្បែងស៊ីសង (យូគី) ក្នុងផ្ទះមួយកន្លែង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចថា កងកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ក្នុងនោះមានស្រី០៥នាក់ ជាប់ពាក់ព័ន្ធករណីល្បែងស៊ីសង (យូគី ឬសត្វឆ្នាំទាំង១២) ព្រមទាំង ដកហូតសម្ភារៈ រួមមាន ៖ ម៉ូតូមួយគ្រឿង ម៉ាកហុងឌ្រឹម ០១៨ ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ 1E-6385 .ទូស័ព្ទដៃ ២គ្រឿង ម៉ាក oppo .អិនចុចពិល ពណ៌ខ្មៅ.១ .កន្ត្រៃ ១ សំភារសំរាប់លេងយូគីមួយចំនួន និងប្រាក់ចំនួន៨០ម៉ឺនរៀល។
បច្ចុប្បន្នជនសង្ស័យទាំង ០៨នាក់ ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីបំពេញបែបបទតាមនីតិវិធី៕