សម្ដេចតេជោ ជាវីរៈជនពិតប្រាកដ បាននាំមកនូវសមិទ្ធផលធំធេងជូនជាតិ
ឯកឧត្តម យឿន យឿត អ្នកវិភាគសង្គម បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ពេលបច្ចុប្បន្ន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាវីរៈជនរបស់ជាតិពិតប្រាកដ ដោយសម្ដេចបានខិតខំខ្លាំងណាស់ ដោយយកជីវិតធ្វើជាដើមទុន ហើយបាននាំមកនូវសមិទ្ធផលដ៏ធំធេងជាច្រើន ជូនប្រទេសជាតិ ។ ឯកឧត្តម យឿន យឿត មានប្រសាសន៍ថា សម្រាប់សមិទ្ធផលទាំងអស់នោះ រួមមានសម្ដេចតេជោ បានធ្វើនយោបាយបើកចំហសេដ្ឋកិច្ចសេរីដំបូង, នយោបាយបង្រួបបង្រួមជាតិយើង, នយោបាយសន្តិភាព23តុលាParis គ្រប់ភាគីទំលាក់អាវុធចរចារសូមបីខៀវសំផនក៏មកចូលរួមដែរ, នយោបាយបញ្ចូលបងប្អូនគ្រប់បក្យមកបោះឆ្នោតរំលត់ភ្លើងសង្រ្គាមខ្មែរនិងខ្មែរជាង20ឆ្នាំនៅកម្ពុជា, នយោបាយសេដ្ឋកិច្ចត្រីកោណ ចតុកោណ រហូតបង្កើតមុំសេដ្ឋកិច្ចទេចរ….ខេត្តទិសខាងលិច ខាងកើត។ ឯកឧត្តមបានបន្តថា ចំពោះវិស័យអាកាសចរជាតិ សម្ដេចតេជោបាន អនុវត្តនយោបាយបើកចំហរជើងមេឃដំបូង …យើងក៏ជោគជ័យកសាងព្រលានយន្តហោះខ្នាតអន្តរជាតិ ..ភ្នំពេញសៀមរាប និង បន្តកសាងជោគជ័យបន្តនៅភ្នំពេញនិងសៀមរាបនិងទាញទេសចររាប់លានអនាគត់, នយោបាយសមាហរណកម្មអាស៊ាន ,អាស៊ានបូកចិន,កូរ៉េ,អាមេរិក,អឺរ៉ុប….ទាញសេដ្ឋកិច្ច, នយោបាយការពារជាតិ យើងក៏យកឈ្នះលើសៀមនៅព្រះវិហារ… និងនយោបាយថែរក្សាសន្តិភាព….។ល។ អ្នកវិភាគរូបនេះ បានបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន បានកសាងច្បាប់ជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញជាតិ និង សហប្រជាជាតិទទួលស្គាល់, ចំពោះសង្រ្គាមអ៊ុយក្រែនរ៉ុស្សី សម្ដេចក៏ជាអ្នកស្នើសុំកសាងសន្តិភាពនៅអ៊ុយក្រែន, អាស៊ានក៏ក្នុងមត្តិតែមួយ… និងការងាររាប់ពាន់ និងនយោបាយវប្បធម៌ជាតិក៏រីកលូតលាស់ យើងក៏យកវត្ថុបុរាណពីអន្តរជាតិមកវិញ..។ ឯកឧត្តម យឿន យឿត បានបញ្ជាក់ថា ដូច្នេះហើយទើបសម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រះករុណាសម្តេចព្រៈនរោត្តម សីហនុ ព្រៈបរមរតនកោដិ ប្រទានគោរម្យងារជា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានន័យថាជាប្រធានឬអគ្គមគ្គុទេសជាតិ ឬមេដឹកនាំកំពូលជាតិ” ៕ សម្រួលដោយ ទៀង បុណ្ណរី