ជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំធំនៃសាលាខេត្តព្រៃវែង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារីខេត្តព្រៃវែងថ្មី ត្រូវបានតែងតាំងលោកស្រី ព្រាប ផល្លា ជំនួសលោកស្រី ងិន ពៅ ដែលត្រូវចូលនិវត្តន៍ ។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងមានអ្នកចូលរួមសរុបប្រមាណ ១០៩រូបផងដែរ ៕