សេចក្តីជូនដំណឹង ស្តីពី ការស្នើសុំកិច្ចសហការពីសំណាក់អតិថិជន ឧស្សាហកម្ម និងសិប្បកម្ម ក្នុងការចូលរួមសន្សំសំចៃទឹក

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញស្នើសុំកិច្ចសហការពីសំណាក់អតិថិជន ឧស្សាហកម្ម និងសិប្បកម្ម ក្នុងការចូលរួមសន្សំសំចៃទឹក សូមជម្រាបជូនបងថា បច្ចុប្បន្នកំណើន ប្រជាពលរដ្ឋ ការវិនិយោគវិស័យសំណង់ (ខុនដូ បុរី ឃ្លាំង ផ្សារទំនើប…..) វិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ដែលជាហេតុនាំឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនលើសពីសមត្ថភាពផលិត (តម្រូវការប្រើប្រាស់ទឹកប្រមាណជាជាង ៨៩០,០០០ម៣/ថ្ងៃ ធៀបនឹងសមត្ថភាពផលិតមានត្រឹម ៦៤០,០០០ម៣/ថ្ងៃ) បណ្តាលអោយសំពាធទឹកមានសភាពខ្សោយ ឬ ដាច់ទឹក។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបាននឹងកំពុងជម្រុញពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិត ៣៩០,០០០ម៣/ថ្ងៃ (ជំហានទី១ ១៩៥,០០០ម៣/ថ្ងៃ និងជំហានទី២ ១៩៥,០០០ម៣/ថ្ងៃ) សម្រេចបានប្រមាណជា ៩៥% នៃគម្រោងសាងសង់ជំហានទី១ ដែលគ្រោងបញ្ចប់នឹងដាក់ឱ្យដំណើរការនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕

អត្ថបទដែលជាប់ទាក់ទង