ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស

ភ្នំពេញ៖ នៅថ្ងៃអង្គារ​ ទី២៨​ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស។​ កិច្ចពិភាក្សាការងារបានផោ្ដតលើកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាស្អាត នវានុវត្តន៍ និងចីរភាព ជាអាទិ៍ការផលិតថាមពលវារីអគ្គិសនីទ្រង់ទ្រាយតូច ថាមពលជីវម៉ាស ជីវឧស្ម័ន ជីវ​ឥន្ធនៈ និងអ៊ីដ្រូសែនបៃតង ព្រមទាំងការជំរុញឥណទានកាបូន ហិរញ្ញប្បទានបៃតង និងទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង