សេចក្តីប្រកាសព័ត៌មាន ឡេន រ៉ូវើ ខេមបូឌៀ (Land Rover Cambodia) ធ្វើសន្និសីទកាសែតដើម្បីបង្ហាញការប្រើប្រាស់ទៅកាន់អតិថិជន រ៉េង រ៉ូវើ (Range Rover ឲ្យកាន់តែប្រសើរ។

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី 27 ខែ មីនា ឆ្នាំ 2023 ក្រុមហ៊ុន អ អឹម អេ ខេមបូឌៀ (RMA Cambodia) គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗលើពិភពលោក និង ចែកចាយផ្តាច់មុខសម្រាប់រថយន្ត
ឡេន រ៉ូវើ (Land Rover) ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក។ Land Rover គឺផ្អែកលើម៉ាករថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេសឡេន រ៉ូវើ (Land Rover) ដែលជាក្រុមហ៊ុនផលិតរថយន្តទំនើបគ្រប់ស្ថានភាពផ្លូវឈានមុខគេលើពិភពលោក។ ថ្ងៃនេះ ក្រុមហ៊ុន ឡេន រ៉ូវើ ខេមបូឌៀ(Land Rover Cambodia) នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត រ៉េង រ៉ូវើ
(Range Rover) អោយកាន់តែប្រសើរឡើង។ ក្រុមហ៊ុន ឡេន រ៉ូវើ (Land Rover) តែងតែនាំគេមុខជានិច្ចនូវបច្ចេកវិទ្យា និងការបង្កើតថ្មីដោយផ្តោតលើការយកចិត្តទុកដាក់ អតិថិជនជាស្នូល។
យោងតាមព័ត៌មានក្នុងស្រុក មានករណីឆេះរថយន្ត រ៉េង រ៉ូវើ (Range Rover) នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន ឡេន រ៉ូវើ ខេមបូឌៀ (Land Rover Cambodia)
នឹងធ្វើសន្និសីទសារព័ត៌មាន បង្ហាញនិង ស្វែងយល់ពីរបៀបថែទាំយានយន្តឲ្យបានត្រឹមត្រូវមុនពេលបើកបរផ្លូវឆ្ងាយ។ ការជាវរថយន្តគ្រប់ម៉ូដែល ឡេន រ៉ូវើ (Land Rover) ឥឡូវនេះនឹងទទួលបានការថែទាំ ដោយឥតគិតថ្លៃរយៈពេល 5 ឆ្នាំ ឬ 65,000 គីឡូម៉ែត្រ ។
ចន្លោះពេលសេវាកម្មនេះ រៀងរាល់ 13,000 គីឡូម៉ែត្រ ឬ 12 ខែ តាមការប្រើប្រាស់របស់អតិថិជន នឹងមានការថែទាំរថយន្តចាំបាច់ត្រូវតែឆែក។ ម្ចាស់រថយន្តមួយចំនួនប្រហែលជាចង់ផ្លាស់ប្តូរប្រេងម៉ាស៊ីនរបស់ពួកគេញឹកញាប់ជាងតម្រូវការ ប្រសិនបើរថយន្តមានបរិមាណខ្ពស់នៃការធ្វើដំណើរខ្លី ឬដំណើរឆ្ងាយៗ។ តាមការពន្យល់របស់ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន លោក សាចាយ (Sajai Nalupurakkal) បានប្រាប់ថា៖«ហេតុផលជាច្រើននៅពីក្រោយការឆេះនេះដែលអាចមកពី (1) មូលហេតុសំខាន់គឺកង្វះការថែទាំតាមកាលកំណត់ជាមួយនឹងការផ្លាស់ប្តូរគ្រឿងបន្លាស់ដែលមិនមែនជាគ្រឿងបន្លាស់សុទ្ធពីរោងចក្រ ណាន់ ជេនញៀ ស្ពែ ផាត (non-genuine spare parts) រឺជួសជុលផ្លាស់ប្តូរជាមួយជាង ដែលគ្មានការបញ្ជាក់ពីក្រុមហ៊ុន អាន់សើធីហ្វាយ តេចនីចសៀន(uncertified technician), (2) ការប្រើប្រាស់គ្រឿងបន្លាស់ផ្នែកភ្លើងមិនពិតប្រាកដ ណាន់ ជេនញៀ ស្ពែ ផាត(non-genuine electrical parts) ដូចជា: អាគុយ ឬគ្រឿងបរិក្ខាអគ្គិសនីផ្សេងទៀតក៏អាចនាំឱ្យមានគ្រោះថ្នាក់ដល់រថយន្តផងដែរ និង (3) ការកែប្រែយានយន្តពីស្ថានភាពដើម ដូចជាការកែប្រែប្រព័ន្ធខ្សែភ្លើងដើម្បីដំឡើងគ្រឿងបន្លាស់បន្ទាប់បន្សំផ្សេងៗ»។
លោក ប៊ី ជូ ណារ៉ាយយ៉ាណាន់(BIJU NARAYANAN) នាយកគ្រប់គ្រងទូទៅរថយន្ត ឡេន រ៉ូវើ ខេមបូឌៀ (LAND ROVER CAMBODIA) បានជម្រាបដល់អតិថិជនថា៖«បញ្ហាខាងលើអាចបញ្ចៀសបានតាមការជាវរថយន្តម៉ាក ឡេន រ៉ូវើ (Land Rover) ពីក្រុមហ៊ុនឡេន រ៉ូវើ ខេមបូឌៀ (Land Rover Cambodia) ព្រោះថាការជាវផ្ទាល់ពីក្រុមហ៊ុនអតិថិជននឹងទទួលបានការធានា
ទៅលើបច្ចេកទេស និងស្តង់ដារសុវត្តិភាពរថយន្ត ពីរោងចក្រដើម រួមទាំងសេវាថែទាំ និងជួសជុលពីអ្នកបច្ចេកទេស ដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ដោយទទួលបានការវឹកហាត់ពីរោងចក្ររថយន្តផ្ទាល់ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារសុវត្ថិភាពខ្ពស់ជូនអតិថិជន។ អតិថិជនក៏នឹងទទួលបាននូវការរំលឹកកាលបរិច្ឆេទនៃការថែទាំតាមកាលកំណត់ និង ជួយអតិថិជនក្នុងការកក់កាលបរិច្ឆេទសេវាកម្ម ក្រុមហ៊ុនក៏ផ្តល់ជូនការធានារយៈពេល 3 ឆ្នាំ ហើយអាចពន្យាដល់ទៅ 2ឆ្នាំជាមួយនឹង កញ្ចប់សេវាកម្មឥតគិតថ្លៃរយៈពេល 5 ឆ្នាំសម្រាប់យានយន្តទាំងអស់»។ “យើងខ្ញុំសប្បាយចិត្ត នៅពេលឃើញប្រជាពលរដ្ឋកម្ពុជាជាច្រើនប្រើប្រាស់រថយន្ត រ៉េង រ៉ូវើ (Range Rover)។ ក៏ប៉ុន្តែ យើងឃើញថារថយន្តទាំងនោះមួយចំនួនមិនបានជាវពីយើងដែលតំណាងចែកចាយជាផ្លូវការនោះទេ។ រាល់រថយន្ត ដែលមិនបាននាំចូលពីតំណាងចែកចាយជាផ្លូវការគឺមិនមានការបំពាក់មកនូវស្ពិករថយន្ត គ្រឿងម៉ាស៊ីន កម្មវិធី និងការបញ្ចេញឧស្ម័នឱ្យបានត្រឹមត្រូវ ដែលមានការទទួលស្គាល់ពីរោងចក្រផ្ទាល់ក្នុងការប្រើប្រាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានោះឡើយ។ ពួកយើងសូមបញ្ជាក់ថា រថយន្តដែលជួបឧបទ្ទវហេតុឆេះនៅលើផ្លូវល្បឿនលឿន គឺមិនមែននាំចូលពីក្រុមហ៊ុន អ អឹម អេ ខេមប៉ូឌៀ (RMA Cambodia) ដែលជាតំណាងចែកចាយផ្លូវការនោះឡើយ។ ពួកយើងបានពិនិត្យមើលក្នុងប្រព័ន្ធផ្លូវការរបស់ ចាគ័រ ឡេន រ៉ូវើ ជេ អិល អ (Jaguar Land Rover (JLR) ហើយយើងបានរកឃើញថា យានយន្តទាំងនោះត្រូវបានចែកចាយពីប្រទេសផ្សេង។ លើសពីនេះទៅទៀត រថយន្តទាំងនោះ គឺមិនដែលមានប្រវត្តិត្រួតពិនិត្យនៅមជ្ឈមណ្ឌលថែទាំរថយន្តរបស់ ជេ អិល អ (JLR) នោះទេ។
កង្វះការថែទាំឱ្យបានត្រឹមត្រូវ ការមិនប្រើគ្រឿងបន្លាស់ពិតប្រាកដ និងជាងជំនាញបច្ចេកទេស ដែលមានសមត្ថភាព អាចបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង»។ “ក្រុមហ៊ុនរបស់យើងខ្ញុំ ផ្តល់នូវការថែទាំយ៉ាងយកចិត្តទុកដាក់សម្រាប់អតិថិជនដូចជា ការជួសជុល និងថែទាំរថយន្ត ជាមួយជាងបច្ចេកទេស ដែលបានទទួលការបណ្តុះបណ្តាលដោយផ្ទាល់ចេញពីរោងចក្រ អមមកជាមួយនិងគ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗ។ ពួកយើងស្វាគមន៍ជានិច្ច ចំពោះម្ចាស់រថយន្ត ឡេន រ៉ូវើ (Land Rover) ទាំងអស់ មិនថាពួកគេបានទិញយានយន្តពីក្រុមហ៊ុន ឬពីប្រភពណានោះឡើយគឺអាចចយករថយន្តមកទទួលសេវាកម្មនៅ ឡេន រ៉ូវើ ខេមប៉ូឌៀ (Land Rover Cambodia) ដើម្បីធ្វើការត្រួតពិនិត្យយានយន្តដោយឥតគិតថ្លៃ ឬសម្រាប់ការជួសជុលណាមួយ។
យើងខ្ញុំចង់ឱ្យប្រាកដថា រថយន្តឡេន រ៉ូវើ (Land Rover) ទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងដាក់ឱ្យដំណើការ ប្រកបដោយភាពធន់ និងសុវត្ថិភាពខ្ពស់។
យើងសង្ឃឹមថា អ្នកដែលស្រលាញ់រថយន្ត ឡេន រ៉ូវើ (Land Rover) ទាំងអស់ ក៏ដូចជាអ្នក ដែលត្រៀមនឹងទិញនាពេលអនាគត់ នឹងពិចារណាលើកត្តាខាងលើ មុននឹងធ្វើការសម្រេចចិត្ត”។ រាល់ម្ចាស់រថយន្ត ឡេន រ៉ូវើ (Land Rover) អាចអញ្ជើញយករថយន្តមកត្រួតពិនិត្យបានជាមួយមជ្ឈមណ្ឌលសេវាកម្ម ចា គ័រ ឡេន រ៉ូវើ (Jaguar Land Rover) ។
អតិថិជនអាចថែរក្សារយានយន្តរបស់អ្នកបានដោយគ្រាន់តែកក់ទុកឥឡូវនេះតាមរយៈ 070 999 222/ 017 999 539 ឬទំនាក់ទំនងតាមរយៈទំព័រ ហ្វេសបុក (Facebook) របស់ ចាគ័រ (Jaguar) ឬ ឡេន រ៉ូវើ ខេមបូឌៀ(Land Rover Cambodia) ឬចូលទៅកាន់អគារតាំងបង្ហាញរថយន្ត ឡេន រ៉ូវើ ខេមបូឌៀ (Land Rover Cambodia) នៅលើផ្លូវសហព័ន្ធរុស្សី។ អំពី ឡេន រ៉ូវើ (Land Rover)ចាប់តាំងពីឆ្នាំ 1948 ឡេន រ៉ូវើ (Land Rover) បានផលិតរថយន្ត 4×4 អេស (4x4s) ដែលតំណាងឱ្យ ‘វិសាលភាពនៃសមត្ថភាព’ សំរាប់គ្រប់ម៉ូដែលទាំងអស់។ ឡេន រ៉ូវើ
(Land Rover) ម៉ូដែល ឌីវហ្វេនឌឺ, ឌីសស្កោវើរី, ឌីសស្កោវើរី ស្ព័ត, រ៉េង រ៉ូវើ, រ៉េង រ៉ូវើ ស្ព័ត, រ៉េង រ៉ូវើ វេលឡា និង រ៉េង រ៉ូវើ អុីវូក (Defender, Discovery, Discovery Sport, Range Rover, Range Rover Sport, Range Rover Velar និង Range Rover Evoque) នីមួយៗតំណាងអោយផ្នែករថយន្ត អេស យូ វី (SUV) របស់ពិភពលោក ដោយ 80 ភាគរយនៃជួរម៉ូដែលនេះត្រូវបាននាំចេញទៅកាន់ជាង 100 ប្រទេសលើពិភពលោក។
   
អត្ថបទដែលជាប់ទាក់ទង