អាជ្ញាធរឃាត់ខ្លួនមនុស្ស៤នាក់ ខណៈកំពុងដើររៃអង្គាសបច្ច័យតាមទីសាធារណៈ

បុរស២នាក់ និងស្ត្រីវ័យចំណាស់២នាក់ទៀតត្រូវបានអាជ្ញាធរធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពីដើររៃអង្គាសបច្ច័យតាមដងផ្លូវ ទីសាធារណៈ ទីប្រជុំជន មុខរោងចក្រ ជាលក្ខណៈអាជីពខុសប្រក្រតីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។  ការឃាត់ខ្លួនជនក្លែងបន្លំខាងលេីធ្វេីឡេីងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកទាំង៤ បានឆ្លើយថា ក្រុមគាត់មានទីលំនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។  បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា តាយាយ អ្នកដើររៃអង្គាស គ្នា៤នាក់ ម៉ូតូកង់បីមួយគ្រឿង មុខដដែលៗ កាន់ឯកសារមិនប្រក្រតីមួយសន្លឹក រៃលុយយកទៅកសាងវង្តនេះ វត្តនោះ យប់ឡើងចូលដេកសម្រាកសុទ្ធតែផ្ទះជួល ផ្ទះសំណាក់។ តែបើតាមអាជ្ញាធរបានឲ្យដឹងថា ក្រសួងអម្មការ មិនបានអនុញ្ញាតឲ្យមានអ្នកដើរធ្វើសកម្មភាពរៃអង្គាសបែបនេះទេ បង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់តម្លៃនៃព្រះពុទ្ធសាសនា៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង