លោក ផុស សុវណ្ណ បានថ្លែងថា ក្រៅពីសរសេរត្រឹមត្រូវតាមវិជ្ជាជីវៈហើយ អ្នកសារព័ត៌មានត្រូវពិនិត្យផ្នែកច្បាប់បន្ថែមផង

ភ្នំពេញ : ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បានថ្លែងថា អ្នកសារព័ត៌មានសំខាន់ណាស់មានតួនាទីក្នុងការចម្លងព័ត៌មានពីប្រជាជនទៅរដ្ឋាភិបាល ឬពីរដ្ឋាភិបាលមកប្រជាជន ។  ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមនិងអ្នកសារព័ត៌មានជាង៥០០នាក់ លោក ផុស សុវណ្ណ បន្តថា កន្លងមកសារព័ត៌មានខ្លះសរសេរព័ត៌មានបំបាត់ការទុកចិត្តលើរដ្ឋាភិបាល ។  លោកថា រដ្ឋាភិបាលចង់បានព័ត៌មានពិត ងាយស្រួលព្យាបាលត្រូវ ហើយរដ្ឋាភិបាលកម្ពុជាតែងយកអ្នកសារព័ត៌មានជាដៃគូ ។ ពេលខ្លះអ្នកសារព័ត៌មានរករឿងសមត្ថកិច្ចទៀតនៅពេលដោះលែងអនិតិជន ។ «ក្រៅពីសរសេរត្រឹមត្រូវតាមវិជ្ជាជីវៈហើយ អ្នកសារព័ត៌មានត្រូវពិនិត្យផ្នែកច្បាប់បន្ថែមផង» ។ នេះបើតាមការបញ្ជាក់ពី លោក ផុស សុវណ្ណ ៕  សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង