ឃាត់រថយន្ដកែឆ្នៃស៊ីម៉ាំងប្រែន១៦គ្រឿងយកមកអនុវត្តច្បាប់

កម្លាំនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់រថយន្ដកែឆ្នៃស៊ីម៉ាំងប្រែនចំនួន​១៦គ្រឿង បន្ទាប់ពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋដែលបង្កសំឡេងរំខានរៀងរាល់យប់។  ប្រតិបត្តិការចុះឃាត់ក្រុមរថយន្ដកែឆ្នៃខុសបច្ចេកទេសនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្បែរក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ ។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ បានឲ្យដឹងថា រថយន្ដដែលត្រូវឃាត់យកមកអនុវត្តច្បាប់នេះ មានចំនួន១៦គ្រឿង មាន៖

១- ម៉ាកHONDA FIT ពណ៌ក្រហម ផ្លាកលេខPP-5155   ២- ម៉ាកBM ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 2B-8703    ៣- ម៉ាក SUBARU BRZ ពណ៌ខ្មៅ ផ្លាកលេខ កម្ពុជា KUN0707  ៤- ម៉ាក BMW ពណ៌ ស គ្មានស្លាកលេខ   ៥- ម៉ាកHONDA CIVIC ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ 2AD-3713   ៦- ម៉ាកBMW ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 2P-0737   ៧- ម៉ាក BMW ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 2P-7191   ៨- ម៉ាក BMW ពណ៌ផ្កាឈូក ផ្លាកលេខ ភ្នំពេញ 2T-7188  ៩- ម៉ាក ACURA ILX ពណ៌ស ផ្លាកលេខភ្នំពេញ 2AJ-0212   ១០- ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2H-6660   ១១- ម៉ាកHONDA FiT ចង្កូតស្តាំ ពណ៌ផ្ទៃមេឃ ផ្លាកលេខ កំពង់ស្ពឺ KPS1350   ១២- ម៉ាកHONDA ពណ៌ប្រផេះ ផ្លាកលេខកណ្តាល 2B-5456          ១៣- ម៉ាក ACURA INTECRA ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2V-3122   ១៤- ម៉ាក FORD MUSTANG គ្មានស្លាកលេខ   ១៥- ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2O-1031   ១៦- ម៉ាកBMW ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2AF-2665 របាយការណ៍បញ្ជាក់ថា កម្លាំងសមត្ថកិច្ចបាននាំយករថយន្តទាំងនោះមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយក្រសួងសាធារណៈការ និងដឹងជញ្ជូន ដើម្បីធ្វើការត្រួតពិនិត្យលក្ខណ:បច្ចេកទេស ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់រថយន្តយករបស់ដើមមកប្តូរនៅមុខសមត្ថកិច្ចទើបប្រគល់រថយន្តឲ្យវិញ៕      សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង