បុរសវៀតណាម សម្លាប់អ្នកជិតខាង ព្រោះថ្លង់ ច្រៀងខារ៉ាអូខេ ឮៗពេក

បុរស​ម្នាក់​នៅ​ទីក្រុង Da Nang ភាគ​កណ្តាល​ប្រទេស​វៀតណាម ​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​សង្ស័យ​ឃាតកម្ម ​បន្ទាប់​ពីផ្ទុះជម្លោះ​ហិង្សា​ រឿងច្រៀងខារ៉ាអូខេ​ថ្លង់ពេក។  មន្ត្រីនៅក្រោមនាយកដ្ឋានសន្តិសុខសាធារណៈក្រុង បានបញ្ជាក់កាលពីថ្ងៃអង្គារទី១៤ខែមីនាថា ពួកគេបានចាប់ខ្លួនបុរសឈ្មោះ Le Cong Binh អាយុ៣១ឆ្នាំពីបទមនុស្សឃាត។  យោងតាមព័ត៌មានបឋម, ជនរងគ្រោះឈ្មោះ M.N.P. អាយុ៣៤ឆ្នាំ និង T.V.T. អាយុ៣២ឆ្នាំបានផឹកស្រា និងច្រៀងខារ៉ាអូខេឮៗ នៅមុខបន្ទប់ជួលរបស់ពួកគេក្នុងសង្កាត់ Lien Chieu នៃទីក្រុង Da Nang កាលពីល្ងាចថ្ងៃចន្ទ។   លោក Le Cong Binh    នៅ​ម៉ោង​ប្រហែល១០យប់​ថ្ងៃ​ដដែល លោក Binh ដែល​រស់​នៅ​ក្បែរ​នោះ ​បាន​ទាមទារ​ឲ្យបុរសទាំង២ឈប់​ច្រៀង ដើម្បី​ឲ្យអ្នកនៅទីនោះ​បាន​សម្រាក។  ក្រោយមកការឈ្លោះប្រកែកគ្នាបានកើតឡើង ហើយប្រែក្លាយទៅជាអំពើហិង្សាតែម្តង។ Binh បាន​ដក​កាំបិត​ពី​ហោប៉ៅ​ខោ ហើយ​ចាក់​ ក ​របស់ T. បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង។   ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ការស៊ើបអង្កេតបន្ថែម កំពុងបន្ត៕   សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង