ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Stefanie Lang នាយិកាមូលនិធិកេរដំណែលទេសភាព

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Stefanie Lang នាយិកាមូលនិធិកេរដំណែលទេសភាព (Legacy Landscapes Fund) លោក Uwe Klug តំណាងធនាគារអភិវឌ្ឍន៍ KfW និងតំណាងអង្គការ CI ប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃមូលនិធិកេរដំណែលទេសភាព ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។
កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Stefanie Lang នាយិកាមូលនិធិកេរដំណែលទេសភាព (Legacy Landscapes Fund) លោក Uwe Klug តំណាងធនាគារអភិវឌ្ឍន៍ KfW និងតំណាងអង្គការ CI ប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃមូលនិធិកេរដំណែលទេសភាព ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍បន្ថែមការចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការជំរុញទេសចរណ៍ផ្សារភ្ជាប់ទឹកដី ការចិញ្ចឹមសត្វនិងការដាំដុះជាសហគមន៍ និងហិរញ្ញប្បទានការប្រាក់ទាប ជាចំណែកមួយនៅក្នុងគម្រោងអភិរក្ស ព្រោះថា ការអភិរក្សបានជោគជ័យក៏អាស្រ័យដោយជីវភាពប្រជាជនល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង