ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៧នាក់ ខណៈអ្នកជំងឺចំនួន៤៩នាក់ជាសះស្បើយ
TNM(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៧នាក់ ក្នុងនោះ៣៥ករណី ជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និង២នាក់ ជាករណីអ្នកដំណើរចូលមកកម្ពុជា ខណៈអ្នកជំងឺចំនួន៤៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៤៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន១២៤០នាក់ ស្លាប់១៤នាក់ និងអ្នកជំងឺចំនួន១២១៩នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕