ឧកញ៉ា​សៅ​ សេង​ រងការចោទប្រកាន់ពីប្រជាពលរដ្ឋ រំលោភយកដីចំណីអូរធ្វើជាកម្មសិទ្ធិ

ខេត្តប៉ៃលិន៖ ថៅកែក្រុមហ៊ុនកាស៊ីណូម្នាក់មានងារជា ឧកញ៉ា​ សៅ​ សេង​ ត្រូវបានប្រជាពលរដ្ឋចោទថា រំលោភយកដីចំណីអូរ នៅចំណុចអូរកប់អង្ករ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។  ប្រជាពលរដ្ឋ បានឱ្យដឹងថា ការបុកគ្រឹះរំលោភយកចំណីអូរធម្មជាតិធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ អាចនឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធផ្លូវទឹកហូរ ជាពិសេស នៅរដូវវស្សាពេលមានភ្លៀងធ្លាក់ជោកជាំ អាចនឹងធ្វើឱ្យទឹកហូរមិនទាន់ បង្កទៅជាស្ទះប្រព័ន្ធផ្លូវទឹក ជន់លិចលង់ដល់ផ្ទះពួកគាត់ ដែលរស់នៅក្បែរៗ នោះជាក់ជាមិនខាន។ ពួកគាត់ពិតជាមានការព្រួយបារម្ភខ្លាំងពីការលិចលង់ដល់ផ្ទះសម្បែងរបស់ខ្លួន បើសិនជាគ្មានការពិនិត្យរៀបចំឱ្យបានត្រឹមត្រូវ ខណៈមានការលើកឡើងថា ការជីកកកាយដីរហូតដល់ចំណីអូរនេះ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវអ្វីនោះទេ។ ប៉ុន្តែនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រោយពេលមានប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក៏ឃើញមានមន្ត្រីមួយចំនួន ចុះទៅត្រួតពិនិត្យ ហើយប្រាប់ថាការចាក់ដីលុបអូរនោះ មិនប៉ះពាល់ដល់លំហូរទឹកនោះឡើយ…៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង