អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនក្រុមក្មេងទំនេីង​៤​នាក់ដែលដេញគប់គ្នានៅផ្លូវជាតិលេខ៣

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបង្ក្រាបក្រុមក្មេងទំនើង៤នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នា និងគប់ដុំថ្មដាក់គ្នាទៅវិញទៅមក នៅបណ្ដោយផ្លូវជាតិលេខ៣ ភូមិសាស្ត្រស្រុកសំរោង កាលពីថ្ងៃទី៧មិនា ម្សិលមិញនេះ។   តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នេះថា កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នា និងយកដុំថ្មដេញគប់គ្នាយ៉ាងអណាអធិបតេយ្យ នៅវេលាម៉ោង១៣និង៣១នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។  លោកមេបញ្ជាការកងរាជអាវុធហត្ថបន្តថា ករណីក្មេងទំនើងនេះ មាន២ក្រុម និងមានគ្នាប្រហែល២០នាក់ ជិះម៉ូតូប្រហែល១០គ្រឿង បានធ្វើសកម្មភាពវាយ និងគប់គ្នាត្រង់ចំណុចតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៤ ៦៥ ស្តិតក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។  បច្ចុប្បន្នក្រុមក្មេងទំនេីងទាំង៤នាក់ត្រូវបានឃាត់ខ្លួនយកមកសួរនាំបន្ថែមនៅមូលដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដេីម្បីចាត់ការបន្តតាមនីវីធី៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង