អតីតទាហានចូលនិវត្តម្នាក់ បំផ្ទុះគ្រាប់បែកមួយគ្រាប់របួសមនុស្ស៦នាក់
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង១៩និង២០នាទីយប់ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង មានករណីបោកគ្រាប់បែកបង្កដោយឈ្មោះ អ៊ុ ផា ភេទប្រុស អាយុ ៦៩ឆ្នាំ ជាយោធាចូលនិវត្ត បច្ចុប្បន្នមានទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកគ្រាប់បែកផ្លែប៉ម គុបចូលផ្ទះជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់០១នាក់ និងស្រាល០៥នាក់ (ក្មេង០២នាក់)។ តាមរបាយការណ៍សមត្ថកិច្ចជនរងគ្រោះ១-ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ៦៥ឆ្នាំ(របួសធ្ងន់)។ ២-ឈ្មោះ ហុីង សារ៉ាន់ ភេទស្រី អាយុ៥៨ឆ្នាំ(របួសស្រាល)។ ៣-ឈ្មោះ ជេត សុភ័ក្រ ភេទស្រីអាយុ៣៤ឆ្នាំ(របួសស្រាល)។ ៤-ឈ្មោះ ប៉ែន សុីថា ភេទស្រី អាយុ៥៦ឆ្នាំ (របួសស្រាល)។ ៥-ឈ្មោះ ព័ណ អុីមុី ភេទស្រី អាយុ ៣ឆ្នាំ (របួសស្រាល)។ ៦-ឈ្មោះ ប៉េ ចំណាប់ ភេទប្រុស អាយុ ៣ឆ្នាំ(របួសស្រាល) ។ ប្រភពដដែលបានបន្តថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានភ្លាមៗ កំពុងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។ មូលហេតុ: ជនសង្ស័យផឹកស្រាស្រវឹង និងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយជនរងគ្រោះ៕ សម្រួលដោយ ទៀង បុណ្ណរី