អាជ្ញាធរខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបន្ទាន់លើការទប់ស្កាត់ការនាំចូលសត្វ និងផលិតផលសត្វខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីរៀបចំផែនការទប់ស្កាត់ ការនាំចូលដោយខុសច្បាប់នៅប្រភេទសត្វ សាច់សត្វគ្រប់ប្រភេទ ដែលនាំចូលដោយខុសច្បាប់ពីប្រទេសថៃ…។  ថ្លែងក្នុងកិច្ចប្រជុំ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយយោងតាមសេចក្តីជម្រាបជូនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា សំណើចូលរួមសហការអនុវត្ត និងចាត់វិធានការដើម្បីដោះស្រាយបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ និងសត្វមាន់ក្នុងស្រុក អាជ្ញាធរខេត្តបានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយក្រុមការងារទប់ស្កាត់ការនាំចូលសត្វ និងផលិតផលសាច់សត្វដែលមានការអនុញ្ញតពីប្រទេសថៃ ចូលមកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នឹងដាក់វិធានការចំពោះអាជ្ញាធរជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវសហការជាមួយមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ តាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាននៅការលួចនាំចូលសត្វ និងផលិតផលសាច់សត្វខុសច្បាប់ពីប្រទេសថៃ តាមច្រកព្រំដែន ឬច្រករបៀង ដើម្បីរក្សារបាននៅតម្លៃសត្វក្នុងស្រុកឱ្យមានស្ថិរភាព និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋឱ្យចិញ្ចឹមសត្វបន្ថែម ។  ទន្ទឹមនឹងនោះ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ និងលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានលើកឡើងថា នៅខេត្តបន្ទាយមានជ័យ មានក្រុមហ៊ុនចំនួន៣ ដែលនាំចូលមាន់រស់ តាមច្រកតំបន់ភូមិសាស្ត្រម៉ាឡៃ ដោយក្នុង១ថ្ងៃមានប្រមាណជិត៣០០០ក្បាល សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ បន្ថែមលើសនេះ លោកបានឱ្យដឹងបន្ថែមថា រយៈពេលកន្លងមក មន្ត្រីជំនាញបានបង្ក្រាបបទល្មើសនាំសត្វចូលពីប្រទេសថៃ ដែលគ្មានច្បាប់ និងការពារទប់ស្កាត់ជំងឺឆ្លងពីការនាំចូលដោយខុសច្បាប់នោះ ព្រមទាំងបានចុះផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វក្នុងខេត្តឱ្យរក្សារបាននៅអនាម័យ ដើម្បីជៀសវាងនៅការកើតមានជំងឺឆ្លងផ្សេងៗ…៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង