នារីម្នាក់ត្រូវសង្សារចា.ក់ស.ម្លា.ប់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារីជាកម្មការិនីរោងចក្រម្នាក់ត្រូវបានសង្សារចាក់សម្លាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងតំបន់សេដ្ឋ​កិច្ចពិសេសចេជាង ស្ថិតនៅស្រុ​ក​ព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៩:៣៦នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។យោងតាមប្រភពពីកម្លាំងសមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ សៀក ស៊ាវឡី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានស្រុកកំ​ណើ​ត នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ​ត្រូវបានជនដៃដល់ជាសង្សារធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ត្រង់ចំណុចក្រោមក្លៀកខាងឆ្វេងមួយកាំបិត ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខាងមុខរោងចក្របេវឈីវើ។   សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង