ជនជាតិឡាវម្នាក់កាន់គ្រឿងញៀនឆ្លងដែនសមត្ថកិច្ចចាប់ខ្លួនបានដកហូតវត្ថុតាងចំនួន ប្រមាណជា3 គីឡូក្រាម
TNM(ខេត្តស្ទឹងត្រែង)៖ បុរសជនជាតិឡាវម្នាកកាន់គ្រឿងញៀនឆ្លងដែនពីប្រទេសឡាវចូលមកក្នុងទឹកដីនៃខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបាន ជាមួយនឹងគ្រឿងញៀនចំនួន3 កញ្ចប់ធំ ប្រមាណជា3 គីឡូក្រាម បន្ទាប់មកនាំខ្លួនរួមនិងវត្ថុតាងគ្រឿងញៀនដែលដកហូតបានក្នុងការបង្ក្រាបនោះ មកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ហេតុការណ៍ក្នុងការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ បានធ្វើឡើងកាលពីវេលាម៉ោង១០និង30នាទីព្រឹកថ្ងៃទី31 ខែមីនា ឆ្នាំ2021 ស្ថិតនៅក្បែស្ពានទី2 ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ
សែនជ័យ ខេត្តស្ទឹងត្រែង ។
លោកឧត្តមសេនីយ៍ទោ អូត សុីវុត្ថា ស្នង
ការនគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការចុះអង្កេតនិងបានតាមដានអំពីសកម្មភាពជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ជាក់ស្តែង កម្លាំងរបស់យើង ធ្វើការបង្ក្រាបាននូវមុខសញ្ញាដែលកំណត់ខាងលើនោះ ដោយចាប់ខ្លួនបានជនសង្ស័យ
ជាជនជាតិឡាវម្នាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀនចំនួន 3 កញ្ចប់ធំ ជាប្រភេទមេតំហ្វេតាមីន (ice)មានទម្ងន់ 2990,2 ក្រាម។
លោក ចែម ផានិត នាយការិយាល័យ
ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី31 ខែមីនា នេះថា កម្លាំងនគរបាលជំនាញបានចាប់ខ្លួនជនជាតិឡាវម្នាក់ឈ្មោះ ភិត សាម៉នណយ ភេទ
ប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ ស្នាក់នៅភូមិហាតស៊ូខូន ស្រុកខូង ខេត្តចម្ប៉ាសាក់ប្រទេសឡាវ។ លោក ចែម ផានិត បានបញ្ជាក់ថា ក្រោយការចាប់ខ្លួនជនជាតិ
ឡាវ ខាងកម្លាំងនគរបាលជំនាញបាននាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើតេស្តរកសារធាតុញៀន ក្រោមការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រួចហើយរៀបចំករសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធីច្បាប់៕(ពុទ្ធា ស្ទឹងត្រែង)