ដោយសារភ្លើងប្រចណ្ឌ ជិះយន្ដហោះមកពីប្រទេស​បារាំង សម្លាប់ប្រពន្ធច្រកចូលក្នុងវ៉ាលី

ដោយសារតែភ្លេីងប្រចណ្ឌប្តីជាអាណិកជនមកពីប្រទេសបារាំងសម្លាប់ប្រពន្ធច្រកចូលក្នុងវ៉ាលីត្រូវកូនស្រីតូចរត់ចេញពីក្នុងផ្ទះស្រែកឲ្យអ្នកជិតខាងជួយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបុរី KC ផ្ទះលេខA11 ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកជនដៃដល់បានគេចខ្លួនបាត់។    ជនរងគ្រោះឈ្មោះ កែវ ស្រីមុំ អាយុ៣២ឆ្នាំ មុខរបរសាឡន ស្នាក់នៅកន្លែងកេីតហេតុ ចំណែកជនដៃដល់ជាប្តីឈ្មោះមូល ណេត អាយុ៦៣ឆ្នាំ ជាអាណិកជនខ្មែររស់នៅប្រទេសបារាំង និងមានកូនស្រីអាយុ៥ឆ្នាំជាចំណងដៃ។  តាមសម្តីក្មេងស្រីជាកូនជនរងគ្រោះបានឲ្យដឹងថា ឪពុករបស់ខ្លួនរស់នៅឯប្រទេសបារាំង ហេីយក៏មិនដឹងថាមកស្រុកខ្មែរតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកេីតហេតុវេលាម៉ោង៧និង៣០នាទីព្រឹកក៏ជិះម៉ូតូមកដល់ផ្ទះ ហេីយបានចាក់សោខាងក្នុងឈ្លោះប្រកែកជាមួយម្តាយខ្លួន និងវាយរួចយកខ្សែភ្លេីងឆក់រហូតលែងដឹងខ្លួន ហេីយបានច្រកដាក់ចូលក្នុងវ៉ាលីតែម្តង មិនត្រឹមតែប៉ុណ្ណោះឪពុកក៏វាយធ្វេីបាបខ្លួនមិនឲ្យស្រែកប្រាប់នរណានោះទេ។ ដោយឃេីញដូចនេះក្មេងស្រីក៏លួចរត់ចេញមកក្រៅឲ្យអ្នកជិតខាងជួយដែរតែមិនមានអ្នកជួយទេីបខលហៅម៉ាក់អ៊ុំឲ្យមកជួយតែម្តង។   តាមប្រភពព័ត៌មានពីបងស្រីជនរងគ្រោះបានឲ្យដឹងថា ក្រោយពីក្មួយស្រីរបស់គាត់ដែលត្រូវជាកូនស្រីជនរងគ្រោះបាន​ទូរស័ព្ទប្រាប់ថា «ម៉ាក់អ៊ុំជួយផង ប៉ាមកវាយម៉ាកបែកឈាមពេញខ្លួន» ពេលនោះគាត់ក៏មកមេីលក៏ឃេីញប្តីកំពុងច្រកប្រពន្ធដាក់ក្នុងវ៉ាលីបាត់ទៅហេីយ ទេីបស្រែកហៅអ្នកជិតខាងឲ្យជួយ និងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ តែភ្លាមៗនោះជនដៃដល់បានជិះម៉ូតូគេចខ្លួនបាត់ទៅហេីយ។   បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យកោសល្យវិច្ចយលេីសព និងកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់៕   សម្រួលដោយ ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង