អគ្គិភ័យឆេះកញ្ចុះទទួលភ្ញៀវចំនួន៥ ក្នុងហាងម៉ាន់នី ហ្គោលស៊ីតធី KTV
គ្រោះអគ្គិភ័យមួយបានឆាបឆេះកញ្ចុះស្បូវក្នុងភោជនីដ្ឋានមួយកន្លែងបង្កការភ្ញាក់ផ្អេីលនារីៗបុគ្គលិករត់ជាន់ជេីងគ្នា និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅហាងយីហោ ម៉ាន់នី ហ្គោលស៊ីតធី KTV ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ជីង ម៉ាប់ ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរថៅកែហាងខាងលេី។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងហាងខាងលេីមិនទាន់មានភ្ញៀវចូលផឹកស៊ីនៅឡេីយទេ គឺមានតែបុគ្គលិកប្រចាំការតែប៉ុណ្ណោះ ហេីយនៅមុនពេលកេីតហេតុគេបានឃេីញមានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងកញ្ចុះសម្រាប់ទទួលភ្ញៀវចូលផឹកស៊ីយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ផ្ទះចំនួន៤ទៀតសរុប៥ ដែលសង់ជាប់ៗគ្នា។ ភ្លាមនោះបុគ្គលិកដែលបម្រេីការក្នុងហាងនោះនាំគ្នាជួយពន្លត់តែដោយសារផ្ទះប្រកស្បូវងាយនឹងឆាបឆេះមិនអាចគ្រប់គ្រងបានក៏ហៅកងប្រតិបត្តិការរុករក និងសង្រ្គោះកងពលតូចលេខ៧០ ចេញមកអន្តរាគមន៍ភ្លាមៗចៀសវាងរាលដាល់ឆេះកាន់តែខ្លាំង។ ក្នុងរវង្វង់ប្រត្តិបតិការបង្កាគ្រោះអគ្គិភ័យខាងលេីនេះកម្លាំងកងសង្គ្រោះប្រេីប្រាស់អស់ឡានទឹកចំនួន២រថយន្ត ស្មើនឹង ១៦ម៉ែត្រគូប ហេីយអគ្គិភ័យក៏រលត់ទៅវិញ ដោយខូចខាតខ្ចុះប្រកស្បូវចំនួន៥ តែមិនមានមនុស្សរងរបួសនោះទេ៕ សម្រួលដោយ ទៀង បុណ្ណរី