ក្រុមប្រឹក្សាខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ ឆ្នាំ២០២១

TNM(ខេត្តព្រះវិហារ) ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តព្រះវិហារបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ របស់ខ្លួនក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គោស៊ុំ ប៊នសឿតអភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្តនៅសាលប្រជុំសាលាខេត្តព្រះវិហារ។
ក្នុងរបៀបវារៈកិច្ចប្រជុំរួមមានការអនុម័តកំណត់ហេតុ និង របាយការណ៍ប្រចាំខែក្នុងរបៀបវារៈកិច្ចប្រជុំរួមមានការអនុម័តកំណត់ហេតុ និង របាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២១ និងការផ្សព្វផ្សាយសារចរណែនាំស្តីពីការឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។
ក្រៅពីនោះ លោកគោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត បានរាយការណ៍ជូនក្រុមប្រឹក្សាខេត្តស្តីពីពលករចំណាកស្រុក ត្រលប់មកស្រុកកំណើត ស្របពេលផ្ទុះជំងឺកូវីដ១៩ជាពិសេសព្រឹត្តិការ២០ កុម្ភៈ បានរីករាលដាលដល់សហគមន៍នៅតាមបណា្តរាជធានី ខេត្ត ជាកស្តែងគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់ក្រុងស្រុក ពង្រឹងតាមដាន ការចេញចូលរបស់ប្រជាពលរដ្ឋ តាមបណ្តាច្រកព្រំដែន និងពង្រឹងការគ្រប់គ្រងពលករនៅតាមមណ្ឌលចត្តាឡីស័ក ព្រមទាំងបានធ្វើតេស្តលើជនសង្ស័យសរុបចំនួន១.០៦០នាក់ ក្នុងនោះស្រ្តីចំនួន ៣៨៨នាក់ លើ ០៨ក្រុង ស្រុក ដែលបានទទួលលទ្ធផលវិជ្ជមានចំនួន ០២នាក់ អវិជ្ជមានចំនួន ១.០៣៨នាក់ ក្នុងនោះស្រ្តីចំនួន ៣៨១នាក់ ហើយកំពុងរងចាំលទ្ធផលចំនួន ២០នាក់ ក្នុងនោះស្ត្រីចំនួន ០៧នាក់ គិតត្រឹមថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១។
លើសពីនេះទៀតរដ្ឋបាលខេត្តតែងតែណែនាំដល់ប្រជាពលរដ្ឋឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលគឺ៣កុំ ៣ការពារ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ព្រមជាមួយនឹងការផ្សព្វផ្សាយច្បាប់ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជំងឺកាចសាហាវនានា ការដាក់ពិន័យរដ្ឋបាល ការផាក់ពិន័យ ចំពោះបុគ្គលមិនអនុវត្តតាមវិធានសុខាភិបាលរួមទាំងការពាក់ម៉ាស់ ការគេចវេសក្នុងការធ្វើចត្តាឡីស័កឬសំណាកជាដើម៕
អត្ថបទដែលជាប់ទាក់ទង