លោក សែម បូរ៉ា ក្រុមការងារថ្នាក់កណ្តាលចុះជួយភូមិសង្កែ ឃុំគោកធ្លកលើបានចុះ សួរសុខ ទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកអំណោយផ្ទាល់ដៃក្នុងឪកាស១៤កុម្ភៈនៃថ្ងៃក្តីស្រឡាញ់ផងដែរ

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ លោក សែម បូរ៉ា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំគោកធ្លកលើ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ង៉ែត សុវណ្ណរ័ត្ន នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សែម បូរ៉ាបានដឹកនាំក្រុមការងារបក្សចុះជួយភូមិសង្កែ ស្ថិតនៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប អមដំណើរជាមួយក្រុមការងាររបស់ទូរទស្សន៍អនឡាញធីអិនអឹម រួមនិងសម្ភារៈគ្រឿងឧបភោគបរិភោក ចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រោមការឧបត្ថម្ភរបស់លោក អ៊ុយ សុធុន នាយកក្រុមហ៊ុន លក់គ្រឿងសំណង់គ្រប់ប្រភេទហើយឈានមុខគេនៅខេត្តសៀមរាបនិងភរិយា រួមជាមួយឯកឧត្តម សៀង បូរិទ្ធនិងបងប្អូនសប្បុរសជនមួយចំនួនធំទៀតនៅរាជធានីភ្នំពេញតាមរយៈលោក សែម បូរ៉ា ដែលបានគៀងគរមូលមតិគ្នាក្នុងនាមខ្មែរតែមួយ ក្រោមដំបូលសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។   ក្នុងមតិសំណេះសំណាលនោះដែរ លោក សែម បូរ៉ា ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំគោកធ្លកលើផងដែរ។  លោក សែម បូរ៉ា បន្តទៀតថា គ្រប់យ៉ាងដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះបានសុខសប្បាយ មានការគាំទ្រពីថ្នាក់ដឹកនាំពីថ្នាក់លើជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគួរគ្រប់អណ្ណត្តទីណាមានការទុក្ខលំបាករបស់ប្រជាពលរដ្ឋទីនោះមានគណបក្សប្រជាជនជានិច្ចតាមការរាយការណ៍ផ្ទាល់របស់លោក មេភូមិសង្កែ ហើយក៏សូមអរគុណចំពោះលោក ហ៊ីន សុជា ក្រុមប្រឹក្សាឃុំគោកធ្លកលើ ដែលបានអញ្ចើញមកចូលរួមហើយក៏ជាតំណាងរបស់លោកស្រីមេឃុំផងដែរជាចុងក្រោមនៃពិធីនេះដែរ លោក ហ៊ីន សុជា ជាមួយលោក សែម បូរ៉ា សូមអរគុណទៅដល់សប្បុរសជនទាំងអស់ដែលបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន ហើយលោកស្នើសុំអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់មេត្តារក្សាសុខភាពទូទៅភ្លើងផ្សែងផ្ទះសម្បែងគោក្របី ព្រោះខែនេះមានខ្យល់កន្ទាក់នៅជាប់តំបន់យើងផងដែរ នេះបើយោងតាមការព្យាករណ៍ឧត្តុនិយមចេញកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ៕  សម្រួលដោយ ទៀង បុណ្ណរី


អត្ថបទដែលជាប់ទាក់ទង