កុមារ ស្ថិតនៅក្នុងវ័យមួយ ដែលទាមទារ ឱ្យមានការយកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់ពីអាណាព្យាបាល និងឪពុកម្តាយ
សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាលជាមួយកុមារដែលមានជីវភាពខ្វះខាត ក្រោមអធិបតីភាពលោកជំទាវ ឌិត នីតា ដោយមានការចូលពី ឯកឧត្តម ឃុត ចាន់ដារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញនិងលោកជំទាវ លោកជំទាវ ថៃ វិឡាល័យ ដែលបានប្រព្រឹត្តទៅនៅវត្តពោធិចិនតុង ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ស.ស.យ.ក. តែងតែរួមសុខរួមទក្ខ និងចែករំលែកក្តីស្រឡាញ់ដល់កុមារដែលមានជីវភាពខ្វះខាត ដើម្បីលើកទឹកចិត្តពួកគេឱ្យមានក្តីសង្ឃឹមក្នុងជីវិត ជឿជាក់លើខ្លួនឯង និងសង្គមជាតិ និងអាចវិវឌ្ឍខ្លួនទៅជាធនធានមនុស្សប្រកបដោយថាមពល និងមានបំណិនជីវិត ក្លាយជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសង្គមជាតិ នាពេលអនាគត។
ពិធីនេះ មានសប្បុរសជនចូលរួមឧបត្តម្ភគាំទ្រដូចខាងក្រោម៖
១-ឯឧត្តម ឃុត ចាន់ដារ៉ា
២-លោកជំទាវ សាយ សំអាត
៣-លោកជំទាវ ពេជ្រ សូរិយ៉ា
៤-លោកស្រី ជា ម៉ាលីកា
៥-កញ្ញា ឯក សុភារ៉ា
៦-លោកស្រី ខាត សុឃឿន
៧-កញ្ញា ទេព សុភា
៨-កែវ ចិន្តា
៩-លោក សុផល ឡាស្កា
១០-លោកស្រី ហេង ច័ន្ទនី
១១-លោកស្រី ជា ម៉ាលីកា
១២-លោកស្រីប្រធានក្រុមហ៊ុន 3អអ៉ី អ៉ីននើវេសិន ខនសាល់ធេនស៊ី ឯ.ក។
#សសយក #យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ
#ថ្ងៃបុណ្យនៃក្តីស្រឡាញ់ #ស្នាមញញឹមកុមារ
#UYFC #Cambodia