ប្រជាកសិករដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនារដូវប្រាំងកន្លងមកមានចំនួន ២.៦៩៤គ្រួសារ ទទួលបានស្រូវពូជពីរាជរដ្ឋាភិបាល
កំពង់ឆ្នាំង៖ រាជរដ្ឋាភិបាល បាននាំយកស្រូវពូជចែកជូនដល់ប្រជាកសិករដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងរដូវប្រាំងកន្លងមកមានចំនួន ២.៦៩៤គ្រួសារ មកពីក្រុង និងស្រុកចំនួន ២ក្នងខេត្តកំពង់ឆ្នាំង។ ពិធីចែកស្រូវពួជនាពេលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅឯសាលាស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក អម សុភា អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ៕ សម្រួលដោយ ទៀង បុណ្ណរី