លោកជំទាវទេព រង្ស៊ី ខៀវ កាញារីទ្ធ នាំយកបច្ច័យ ទេយ្យ ទាន ប្រគេនព្រះសង្ឃគង់នៅវត្តចិនដំដែករាជធានីភ្នំពេញ
ភ្នំពេញ ៖នៅថ្ងៃព្រហស្បតិ៍ថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២៣នេះ លោកជំទាវទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍នៃក្រសួងព័ត៍មានបាននាំយកបច្ច័យ និង ទេយ្យ ទាន ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចិនដំដែក រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ មហាឧបាសក ទេព ថូ និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធមហាឧបាសិកាឡោ លាងហ៊ន់ ព្រមទាំងញាតិការទាំង៧សណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខជាយូរខែឆ្នាំហើយនោះមកអនុមោទនាទទួលយកកុសលផលបុណ្យដែលបានធ្វើនៅពេលនេះនិងបានរួចផុតចាកទុក្ខដល់ឋានបរមសុខគ្រប់ៗគ្នាកុំបីខាន។ សូមបញ្ជាក់ថា បច្ច័យ និងទេយ្យទាន ដែលបានប្រគេនព្រះសង្ឃនាឱកាសនោះ រួមមាន៖ អង្ករចំនួន១០បាវ ស្មើនឹង ៥០០គីឡូក្រាម ទឹកបរិសុទ្ធចំនួន៦កេស ត្រីប្រម៉ាងៀតមួយចំនួន ថវិកា កសាងវត្តចំនួន១លានរៀល។ ជាមួយគ្នានោះដែរ ក៏បានប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃប្រមាណជាង២0អង្គ និងជួនថវិកាមួយចំនួនដល់ យាយជី តាជី និងលោកតាអាចារ្យផងដែរ៕ សម្រួលដោយទឿង បុណ្ណរី